សហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក ប្រកាសជ្រើសរើសគ្រូបង្វឹកថ្មី ដែលដឹងពីរបៀបឈ្នះការប្រកួត ដើម្បីជំនួសកៅអីលោក Roberto Martinez ដែលបានលាឈប់ពីតួនាទីជាគ្រូបង្គោលជម្រើសជាតិបែលហ្ស៊ិក ក្រោយក្រុមនេះធ្លាក់ត្រឹមវគ្គចែកពូល FIFA World Cup 2022 នៅកាតា។

គួរដឹងថាក្រុមជម្រើសជាតិបែលហ្ស៊ិក ក្រោមការដឹកនាំរបស់លោក Roberto Martinez បានធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូលជាលើកដំបូងក្នុងរយ:ពេល១៤ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ។ ខណ:សមាជិករបស់ក្រុម Real Madrid គឺខ្សែប្រយុទ្ធ Eden Hazard បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងវ័យ៣១ឆ្នាំ។

សម្រាប់គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបែកហ្សុិក ត្រូវមានមហិច្ឆតាខ្ពស់ និងមានបទពិសោធន៍ច្រើននៅលើឆាកអន្តរជាតិជាចាំបាច់ក្នុងកម្រិតកំពូល បូករួមចំណេះដឹង និងការយល់ដឹងអំពីបច្ចេកទេសបាល់ទាត់ ព្រមទាំងជំនាញផ្ទាល់ខ្លួនត្រឹមត្រូវផងដែរ។

បុគ្គលិកបង្វឹករបស់ក្រុមជម្រើសជាតិបែកហ្សុិក៖
-នាយកបច្ចេកទេស Julien Wijndal
-ជំនួយការនាយកបច្ចេកទេស Jelle Schelstraete
-អ្នកគ្រប់គ្រង Piet Erauw
-ជំនួយការគ្រូបង្វឹក Thomas Vermaelen
-ជំនួយការគ្រូបង្វឹក Bram Goedhart
-ជំនួយការគ្រូបង្វឹក Thierry Henry
-គ្រូបង្វឹកអ្នកចាំទី Iñaki Bergara
-គ្រូបង្វឹកអ្នកចាំទី Erwin Lemmens
-គ្រូ​កាយសម្បទា Wales Richard Evans
-អ្នក​វិភាគ Luke Benstead
-អ្នក​វិភាគ Stijn Campo
-អ្នកវិភាគទិន្នន័យ Yannick Euvrard
-ក្រុមវេជ្ជបណ្ឌិត​ Geert Declercq
-ក្រុមវេជ្ជបណ្ឌិត​ Kristof Sas៕

Share.