កីឡាករ២រូបគឺ Kylian Mbappe បារាំង និង Lionel Messi អាហ្សង់ទីន កំពុងស្ថិតក្នុងបញ្ជីអ្នកដែលស៊ុតចូលទីគូប្រកួតច្រើនគ្រាប់ជាងគេក្នុងព្រឹត្តិការណ៍ Word Cup នៅកាតា ខណ:ពានរង្វាន់ស្បែកជើងមាស ឬ The Golden boot នឹងត្រូវក្លាយជារបស់អ្នកណា?

Kylian Mbappe ជម្រើសជាតិបារាំងបានជួយក្រុមឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ និងជាកីឡាកររកគ្រាប់បាល់បានច្រើន ខណ: Lionel Messi តាមទាន់បន្ទាប់ពីការទាត់បាល់ប៉េណាល់ទីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្រូអាត ចំនួន៥គ្រាប់ដូចគ្នា។

កីឡាករ ៤រូបដែលអាចមានឱកាសក្លាយជាម្ចាស់ពានរង្វាន់ស្បែកជើងមាស ឬ The Golden boot គិតត្រឹមវគ្គ៤ក្រុមបណ្តោះអាសន្នពេលនេះមាន៖
Kylian Mbappe បារាំង ៥គ្រាប់
– Lionel Messi អាហ្សង់ទីន ៥គ្រាប់


តាមពីក្រោយដោយកីឡាករ Olivier Giroud បារាំង និង Julian Alvarez អាហ្សង់ទីន មានចំនួន ៤គ្រាប់ដែលនឹងត្រូវមានឈ្មោះប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នា
Olivier Giroud បារាំង ៤គ្រាប់
– Julian Alvarez អាហ្សង់ទីន ៤គ្រាប់


ចំណែកបញ្ជីកីឡាករដែលឈ្នះងារ Man Of The Match ច្រើនជាងគេមាន៖
Kylian Mbappe បារាំង ៣លើក
– Leonel Messi អាហ្សង់ទីន ៣លើក
– Luka Modrić ក្រូអាត ២លើក
– Antoine Griezmann បារាំង ១លើក

ក្នុងព្រឹត្តិការណ៍ Word Cup ឆ្នាំនេះកីឡាករបារាំង Kylian Mbappé និង Lionel Messi អាហ្សង់ទីន បានបង្ហាញភាពលេចធ្លោរខ្លាំង បន្ទាប់ពីជួយក្រុមឲ្យឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ កីឡាករទាំង៤រូបនេះនឹងត្រូវបន្តជួយក្រុមប្រកួតដណ្ដើមពាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១០:នាទីយប់ នៅកីឡដ្ឋាន Lusail ខណ:ក្រុមម៉ារ៉ុក ជួបក្រូអាស៊ី នៅថ្ងៃទី១៧ ខែធ្នូ វេលាម៉ោង ១០:០០យប់ នៅកីឡដ្ឋាន Al Rayyan៕

Share.