កំពង់ធំ៖   កម្លាំងចម្រុះ ចុះទប់ស្កាត់ បង្រ្កាបបទល្មើសជលផល ចាប់ពីដងទង់ ដល់សាពាង ស្ថិតក្នុងឃុំផាត់សណ្តាយ លក្ខណៈទ្រង់ទ្រាយធំ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង  ជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបជាក់ស្ដែងនៅនឹងកន្លែង ដែលបងប្អូនប្រជានេសាទនៅតែនេសាទហួសដែនកំណត់ និងប្រើជាលក្ខណៈទ្រង់ទ្រាយធំ ចាប់ពីដងទង់ ដល់សាពាង ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងប្រត្តិបត្តការណ៍នោះ កម្លាំងចម្រុះចុះបង្រ្កាបបទល្មើសលទ្ធផលអនុវត្តបាន ចុះរុះរើកាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទមាន របាំងសាច់អួនខុសក្រឡានិងលើសប្រវែង នៅនឹងកន្លែងតែម្តង រួមមាន៖ របាំងសាច់អួនចំនួន០២របាំង ប្រវែងជាង៧០០០ម៉ែត្រ លូសាច់អួនចំនួន០៨ មាត់ឡុកសាច់អួនចំនួន០៥គ្រឿង  បង្គោលឈើចំនួនជា៣០០ដើម  ត្រីចាក់ប្រលែងចូលបឹងធម្មជាតិទម្ងន់២០០គីឡូក្រាម៕

អត្ថបទ៖ ​កំពង់ធំ

Share.