យោងតាមនាយកដ្ឋានឧតុនិយម និង ជលសាស្រ្តរបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ បានវាយប្រហារចម្ងាយប្រហែល ៦.៤៣គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Tada-U ក្នុងតំបន់ Mandalay ភាគកណ្ដាលរបស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៣:១៦នាទីព្រឹក (ម៉ោងក្នុងស្រុក)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន China Daily នាថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២។

ចំណុចកណ្ដាលនៃការរញ្ជួយដីដែលមានជម្រៅ ៦៣គីឡូម៉ែត្រ ត្រូវបានកំណត់ជាបឋមថា មានរយៈទទឹងខាងជើង ២១.៨១ដឺក្រេ និង រយៈបណ្ដោយខាងកើត ៩៦.០៣ដឺក្រេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្រោះរញ្ជួយដីមានកម្លាំងខ្លាំងនៅក្នុងតំបន់ Mandalay និង Sagaing របស់ប្រទេស ហើយបានបង្កការខូចខាតដល់អគារមួយចំនួនក្នុងតំបន់ទីក្រុង Mandalay។

មន្រ្តីម្នាក់មកពីផ្នែកសេវាកម្មពន្លត់អគ្គីភ័យក្នុងតំបន់ Mandalay បានប្រាប់ទីភ្នាក់ងារ Xinhua ថា មិនមានរបាយការណ៍នៃអ្នកស្លាប់ និង របួសត្រូវបានរាយការណ៍នោះទេ៕

ប្រភព៖ China Daily

Share.