យោងតាមការចុះផ្សាយរបស់គេហទំព័រ AFF Mitsubishi Electric Cup បានឲ្យដឹងថាខ្សែប្រយុទ្ធ សៀង ចន្ធា សមាជិករបស់បឹងកេត និងក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងចំណោមកីឡាករវ័យក្មេងឆ្នើមទាំង ៥ ប្រចាំតំបន់អាស៊ានដែលមានភាពលេចធ្លោខ្លាំង គួរឲ្យតាមដាន។

ក្នុងនោះ AFF Mitsubishi Electric Cup ក៏បានដាក់ឲ្យបោះឆ្នោត ស្ទង់មតិផងដែរ៖
១. សៀង ចន្ធា របស់ក្រុមជម្រើសជាតិកម្ពុជា
២. Witan Sulaeman របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី
៣. Ilhan Fandi របស់ក្រុមជម្រើសជាតិសិង្ហបុរី
៤. Mukhairi Ajmal របស់ក្រុមជម្រើសជាតិម៉ាឡេស៊ី
៥. Khuat Van Khang របស់ក្រុមជម្រើសជាតិវៀតណាម។

សៀង ចន្ធា (កម្ពុជា)
ជាផ្នែកមួយនៃរលកយុវជនកម្ពុជាដ៏មានទេពកោសល្យម្នាក់, សៀង ចន្ធា ដែលមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានក្លាយជា Super Star របស់កម្ពុជាជាយូរមកហើយ ហើយឥឡូវនេះរូបគេបានក្លាយជាកីឡាករសំខាន់មួយមិនអាចខ្វះបានសម្រាប់ក្រុមជម្រើសជាតិកម្ពុជាឈុតធំ។

ជាប់ឈ្មោះជាកីឡាករឆ្នើមទាំង១១នាក់ក្នុងប្រទេសកម្ពុជា Cambodian Premier League ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតរូបនេះ នឹងចូលរួមពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដោយមានទំនុកចិត្ត ហើយទំនងជាដឹកនាំក្រុមគោព្រៃកម្ពុជា ឈរកំពូលតារាងវគ្គជម្រុះពូល A ផងដែរ៕

Share.