ក្លិប​បាល់ទាត់​ Perak FC សមាជិក​លីគ​កំពូល​ប្រទេស​ម៉ាឡេស៊ី Malaysia Super League បាន​បង្ហាញ​សមាជិក​ថ្មី​៩នាក់ ដោយ​ក្នុង​នោះ​មាន​កីឡាករ​ជនជាតិ​អង់គ្លេស Charlie Machell ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​វិសាខា កាល​ពី​ដើម​រដូវកាល​នឹង​ចែក​ផ្លូវគ្នា ក្នុង​ខែ​ឧសភា ថ្មីៗនេះ។

សមាជិក​ថ្មី​ទាំង​៩រូប​របស់​ក្រុម Perak មាន៖
១.Jad Noureddine ខ្សែ​ការពារ ជនជាតិ​លីបង់
២.Samir Ayass ខ្សែ​បម្រើ ជនជាតិ​លីបង់-ប៊ុលហ្គារី
៣.Zoubairou Garba ខ្សែ​ការពារ​ជនជាតិ​ឥណ្ឌូណេស៊ី-កាមេរ៉ូន
៤.Ghislain Guessan ខ្សែ​ប្រយុទ្ធ​ជនជាតិ​បារាំង-កូឌីវ័រ
​៥.Charlie Machell ខ្សែ​បម្រើ​ជនជាតិ​អង់គ្លេស
៦.s Pavithran ម៉ាឡេស៊ី
៧. Azhar Apandi ម៉ាឡេស៊ី
៨. Syamin Baharudin ម៉ាឡេស៊ី
៩. Aizzat Madin Koty ម៉ាឡេស៊ី

អត្ថបទពាក់ព័ន្ធ៖ចេញ​ពី​វិសាខា បាន​១ខែ Charlie Machell ទៅ​ចូល​រួម​ក្លិប​នៅ​លីគ​កំពូល​ម៉ាឡេស៊ី?

ក្លិប Perak FC ជា​ក្លិប​ចាស់​ដែល​កីឡាករ ធារី ចន្ថាប៊ីន ចូលរួម​កាល​ពី​រដូវកាល​មុន ហើយ​បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​តែ​ត្រូវការ​ពិន្ទុ​បន្ថែម​ដើម្បី​គេច​ផុត​ពី​តំបន់​ដែល​ត្រូវ​កាត់​ចេញ​នៅ​បាត​តារាង ក្រោយ​ប្រកួត​១៣ លើក​ឈ្នះ​បាន​តែ​៣លើក ស្មើ​គ្នា​៣លើក និង​ចាញ់៧លើក មាន​១២ពិន្ទុ ឈរ​លេខ​១០ ក្នុង​តារាង​រួម​ដែល​មាន​១២ក្រុម៕

Telegram-Troryorng
Share.