បាត់ដំបង៖ កម្លាំងផ្នែកជំ​នាញនៃអធិការដ្ឋាននគរបាលស្រុក បានចុះបង្ក្រាបករណីល្បែងស៊ីសងជល់មាន់ជាក់ស្តែង១ករណី នឹងឃាត់ខ្លួនមនុស្សបានចំនួន៥នាក់ ស្ថិតត្រង់ចំណុចភូមិ​ក្រពើជើង ឃុំភ្នសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

​ លោកវរសេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី​ អធិ​ការ​នគរបាលស្រុកបាណន់​ នៅថ្ងៃទី១៨ ​ខែ​ធ្នូ​ ឆ្នាំ​២០២២វេ​​លា​ម៉ោ​ង១៤និង៤០នាទីបានដឹក​នាំ​កម្លាំងផ្នែកជំ​នាញនៃអធិការដ្ឋាននគរបាលស្រុក ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងជល់មាន់ជាក់ស្តែង១ទីតាំង ត្រង់ចំណុចភូមិ​ក្រពើជើង ឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ដំបង ព្រមទាំងឃាត់ខ្លួនអ្នកប្រព្រឹត្តល្បែងជល់មាន់ចំនួ​ន​០៥នាក់មកធ្វើការសួរនាំនៅប៉ុស្ត៍។

ក្នុងប្រតិបត្តការណ៍នេះដែរ កម្លាំងសមត្ថកិច្ច បានដកហូតវត្តុតាងមួយចំនួនដូចជា ៖ មាន់ឈ្មោលចំនួន០៣ក្បាល, ស្បៃអ៊ុយហ៊ុំធ្វើសង្វៀនសម្រាប់ជល់​មាន់១ផ្ទាំង, ក្រណាត់ក្រាលសង្វៀនជល់​មាន់០១ផ្ទាំង, ឆ្នាំងដាំទឹកស្អំមាន់ចំនួន០១,ធុងជ័រដាក់ទឹកចំនួន០១,ម៉ូតូចំនួន០៣គ្រឿង, ទូរស័ព្ទដៃចំនួន០៣គ្រឿង។

ក្រោយឃាត់ខ្លួនអ្នកញៀនល្បែងទាំង៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យា បញ្ឈប់ការ​លេងល្បែងស៊ីសងបន្តទៀត​ រួចបានឱ្យក្រុមគ្រួសារផ្តិតមេដៃធានាឲ្យត្រឡប់​ ទៅផ្ទះវិញរៀងៗខ្លួន៕

អត្ថបទ៖ សង្គម

Share.