រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ក្រុមជម្រើសជាតិកម្ពុជា បានបំបែកកំណត់ត្រារបស់ក្រុមហ្វីលីពីនដែលមិនធ្លាប់ចាញ់កម្ពុជា ដោយនៅល្ងាចម្សិលមិញនេះ កម្ពុជាបានយកឈ្នះហ្វីលីពីន ក្នុងលទ្ធផល ៣-២ ជំនួបបើកឆាកពូល A ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A នាល្ងាចថ្ងៃទី២០ ខែធ្នូ។

ក្នុងជ័យជម្ន:លើកដំបូងរបស់កម្ពុជាលើកក្រុមហ្វីលីពីន ក្នុងរយ:ពេលពីរទសវត្សនេះ ទាត់បញ្ចូលទីដោយកីឡាករ រឹង ប៊ុនហៀង ២គ្រាប់នៅនាទីទី១៦ និងនាទីទី៥៩ និង១គ្រាប់ទៀតរកបានដោយកីឡាករ អ៊ន ចាន់ប៉ូលីន។ ខណ:គ្រាប់បានរបស់ហ្វីលីពីន ២គ្រាប់រកបានដោយកីឡាករ K. Daniels។


វីដេអូ Highlights ក្រុមជម្រើជាតិកម្ពុជាឈ្នះ ហ្វីលីពីន៖

ខណ:ក្រុមរួមពូលជាមួយកម្ពុជាជម្រើជាតិថៃ បានលុតប្រ៊ុយណេយ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០។ គ្រាប់បាល់ដែលរកបានដោយក្រុមជម្រើសជាតិថៃមាន កីឡាករ Bordin Phala នៅនាទីទី១៩ កីឡាករ T.Dangda នៅនាទីទី៤៤ កីឡាករ Yunus នៅនាទីទី៨៨ និងកីឡាករ Chamratsamee ២គ្រាប់នៅនាទីទី៩០+។


វីដេអូ Highlights ក្រុមជម្រើជាតិថៃឈ្នះ ប្រ៊ុយណេ៖

ជ័យជម្នះនេះជួយឲ្យក្រុមជម្រើសជាតិថៃ របស់លោក Alexandré Pölking ឡើងទៅឈរកំពូលតារាងពូល A បណ្តោះអាសន្ន៖ ១.ថៃ ៣ពិន្ទុ ២.កម្ពុជា ៣ពិន្ទុ ៣.ឥណ្ឌូនេស៊ី មិនទាន់ប្រកួត ៤.ហ្វីលីពីន សូន្យពិន្ទុ ៥.ប្រ៊ុយណេ សូន្យពិន្ទុ។

កាលវិភាគប្រកួតបន្តរបស់ក្រុមគោព្រៃកម្ពុជា៖
១. កម្ពុជា ៣-២ ហ្វីលីពីន ថ្ងៃទី២០ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ
២. កម្ពុជា ជួប ឥណ្ឌូនេស៊ី ថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងពហុកីឡដ្ឋាន Gelora Bung Kamo Stadium ទីក្រុង Jakarta
៣. កម្ពុជា ជួប ប្រ៊ុយណេ ថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ
៤. កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ ក្នុងពហុកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani៕

Share.