ទូរទស្សន៍​ Sony Pictures Networks របស់​ប្រទេស​ឥណ្ឌា បាន​ទិញ​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ប្រកួត​ក្នុង​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​ជប៉ុន 2021 MEIJI YASUDA J1-LEAGUE ដោយ​យក​ទៅ​ផ្សព្វផ្សាយ​គ្រប​ដណ្តប់​លើ​ប្រទេស​ចំនួន​៨​ផ្សេង​ទៀត ហើយ​ការ​ផ្សព្វផ្សាយ​នេះ​ធ្វើ​ឱ្យ​កើន​ឡើង​ដល់​ទៅ​​ជាង​៦០​ប្រទេស​ដែល​​អាច​ទស្សនា​ការ​ប្រកួត​លីគ​ប្រទេស​ក្នុង​តំបន់​អាស៊ី មួយ​នេះ។

វិបសាយ​ផ្លូវការ​របស់​លីគ​កំពូល​ប្រទេស​ជប៉ុន បាន​បញ្ជាក់​ថា​​ទូរទស្សន៍​ដែល​ប្រើប្រាស់​អក្សរ​កាត់ SONY TEN 2 នឹង​បញ្ចាំង​ទៅ​កាន់​ប្រទេស​ឥណ្ឌា,បង់ក្លាដេស,​ប៊ូតាន់, អាហ្វហ្គានីស្ថាន,​ម៉ាល់ឌីវ,​នេប៉ាល់,​ប៉ាគីស្ថាន​និង​ស្រីលង្កា។

អត្ថបទពាក់ព័ន្ធ៖លីគ​កំពូល​កូរ៉េខាងត្បូង រដូវកាល​ថ្មី​នឹង​ផ្សាយ​​ទៅ​កាន់​៣៤​​ប្រទេស/តំបន់ ផ្សេង​គ្នា​លើ​ពិភពលោក

Telegram-Troryorng
Share.