រថយន្តធុនធំ២គ្រឿងបុកគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣៨-១៣៩ស្ថិតក្នុង ភូមិបឹងត្រាច ឃុំចំការហ្លួង  ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វេលាម៉ោង៦ព្រឹកថ្ងៃ១៨មិថុនា២០២១នេះ បណ្តាលឲ្យអ្នកបើកបររថយន្តម្នាក់ស្លាប់កៀបជាប់ក្នុងរថយន្ត។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាង រថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌ស លាយបៃតង ម៉ាក HINO ពាក់ស្លាកលេខ  ភ្នំពេញ  3A-2887 បុកប៉ះជាមួយ រថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌ ស ម៉ាកFrightliner ពាក់ស្លាកលេខ  ព្រះសីហនុ  3A-1427 អ្នកបើកបរ(រត់គេចបាត់)ក្នុង ទិសដៅផ្ទុយគ្នា  បណ្ដាល អោយអ្នកបើកបរឈ្មោះ  លី  រ៉ាវី  អាយុ   ៣៣ឆ្នាំ  ភេទប្រុស  មានទីលំនៅ ឃុំជីរោទ៍  ស្រុកត្បូងឃ្មុំ  ខេត្តត្បូងឃ្មុំ  ស្លាប់នៅនឹងកន្លែង។

ចំណែកអ្នករួមដំណើរក្នុងរថយន្តHINO ចំនួន  ០២នាក់ រងរបួសមានឈ្មោះ  ៖

១ -ឆាយ  ឡែន  ភេទ ស្រី  អាយុ ៣៥ឆ្នាំ  មានទីលំនៅខេត្តព្រៃវែង  រងរបួសស្រាល  ត្រូវជាប្រពន្ធអ្នកបើកបរខាងលើ ។

២ -ឯល  សុខហេង  ភេទប្រុស  អាយុ  ១៦ឆ្នាំមានទីលំនៅខេត្តព្រៃវែង  រងរបួសស្រាល  ។ អ្នករងរបួសទាំងពីរត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។

ក្រោយកើតហេតុ កម្លាំង អាវុធស្នាក់ការ សន្តិសុខ ៤០២ សហការ ជាមួយ កម្លាំងអធិការដ្ឋាន នគរបាលស្រុកកំពង់សីលា ចុះអន្តរាគមន៍ជួយគាស់យកសាកសពដែលកៀបជាប់ក្នុងរថយន្ត និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ការពារកន្លែងកើតហេតុ រៀបចំសណ្តាប់ធ្នាប់  សម្រួលចរាចរណ៍ និងដោះស្រាយបន្តតាមនិតិវិធី៕

Share.