ក្រុមគោព្រៃកម្ពុជានឹងត្រូវបើកទ្វាកីឡដ្ឋានជាតិមរតកតេជោជាថ្មីនៅថ្ងៃទី២៩ ខែធ្នូ ខាងមុននេះដើម្បីទទួលក្រុមជម្រើសជាតិប្រ៊ុយណេក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជម្រុះពូល A។


នៅសល់៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹង ប្រ៊ុយណេ អ្នកគាំទ្រអាចរកទិញសំបុត្រចូលរួមទស្សនាការប្រកួតនេះបានដោយផ្ទាល់នៅតាមទីតាំងទាំង ៤ ដូចខាងក្រោម៖

  • ពហុកីឡដ្ឋានជាតិអូឡាំពិក (ច្រកទ្វារធំ)
  • The Blue Sports Center
  • Double H
  • ហាងកីឡា Fan Sport
    លោកអ្នកក៏អាចរកទិញសំបុត្រតាមអនឡាញបានផងដែរតាមរយ: LIVE. by Wonderpass!
    ទាញយកកម្មវិធីឥឡូវនេះ៖ https://wonderpass.asia/download/app

ជំនួន២ប្រកួតដំបូងរបស់ក្រុមកម្ពុជា ឈ្នះហ្វីលីពីន៣-២ និងចាញ់ឥណ្ឌូណេស៊ី ២-១។ ប្រកួតបន្ទាប់របស់កម្ពុជា ជួប ប្រ៊ុយណេ ថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ។ កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ ក្នុងពហុកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani៕

Share.