ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ក្រោយបញ្ចប់ការប្រកួតទល់នឹងឥណ្ឌូណេសុី ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុង Jakarta ពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup ២០២២។

ខណ:ការប្រកួតបន្ទាប់គោព្រៃកម្ពុជា នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិមរតកតេជោជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែធ្នូ ខាងមុននេះ ដើម្បីទទួលក្រុមជម្រើសជាតិប្រ៊ុយណេ វេលាម៉ោង ៥:០០នាទីល្ងាច។

កាតលឿង១ ពេលប៉ះហ្វីលីពីន
កាតលឿង១ ពេលប៉ះឥណ្ឌូនេស៊ី

ក្នុងនោះផងដែរ ខ្សែបម្រើការពារ កុក បូរីស នឹងគ្មានវត្តមានពេលកម្ពុជា ប៉ះប្រ៊ុយណេ ឡើយក្រោយត្រូវពិន័យ​កាត​លឿង​២សន្លឹក​មុន​គេ រីឯកីឡាករ Nanda Kyaw របស់មីយ៉ាន់ម៉ា នឹងអវត្តមានពេលប៉ះឡាវ នៅថ្ងៃទី៣០ ខែធ្នូ ក្រោយទទួលបានកាតក្រហមពេលជួបសិង្ហបុរី។

នៅសល់៣ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹង ប្រ៊ុយណេ អ្នកគាំទ្រអាចរកទិញសំបុត្រចូលរួមទស្សនាការប្រកួតនេះបានដោយផ្ទាល់នៅតាមទីតាំងទាំង ៤ ដូចខាងក្រោម៖

  • ពហុកីឡដ្ឋានជាតិអូឡាំពិក (ច្រកទ្វារធំ)
  • The Blue Sports Center
  • Double H
  • ហាងកីឡា Fan Sport
    លោកអ្នកក៏អាចរកទិញសំបុត្រតាមអនឡាញបានផងដែរតាមរយ: LIVE. by Wonderpass!
    ទាញយកកម្មវិធីឥឡូវនេះ៖ https://wonderpass.asia/download/app
Share.