ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ឈានដល់ថ្ងៃទី២៦ ដោយក្រុមជម្រើសជាតិប្រ៊ុយណេត្រូវជួបក្រុមឥណ្ឌូណេស៊ី ក្នុងពហុកីឡដ្ឋាន Kuala Lumpur វេលាម៉ោង ៥ល្ងាចនេះ។ ក្រុមជម្រើសជាតិថៃជួបក្រុមជម្រើសជាតិហ្វីលីពីន ក្នុងពហុកីឡដ្ឋាន Thammasat វេលាម៉ោង ៧:៣០នាទីយប់។

ខណ:ក្រុមនិមួយៗកំពុង​រង់ចាំការប្រកួត​បន្ទាប់​នៅ​ក្នុង​ពូល​ដើម្បីឡើង​ទីវគ្គបន្ទាប់។ ដោយ​ឡែក​សម្រាប់ឆ្នាំនេះគេ​សង្គេត​ឃើញ​គ្រូបង្វឹកទាំង១០ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 សុទ្ធសឹងតែជនបរទេស។ នៅថ្ងៃនេះសារព័ត៌មានត្រយង សូមបង្ហាញគ្រូបង្គោលទាំង១០រូបដែលកំពុងដឹងក្រុមជម្រើសជាតិដូចខាងក្រោម៖


១. លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម សញ្ជាតិ កូរ៉េខាងត្បូង

លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម សញ្ជាតិ កូរ៉េខាងត្បូង

២. លោក Shin Tae Yong គ្រូជម្រើជាតិឥណ្ឌូណេស៊ី សញ្ជាតិ កូរ៉េខាងត្បូង

លោក Shin Tae Yong គ្រូជម្រើជាតិឥណ្ឌូណេស៊ី សញ្ជាតិ កូរ៉េខាងត្បូង

៣. លោក Kim Pan Gon ជម្រើជាតិម៉ាឡេស៊ី សញ្ជាតិ កូរ៉េខាងត្បូង

លោក Kim Pan Gon ជម្រើជាតិម៉ាឡេស៊ី សញ្ជាតិ កូរ៉េខាងត្បូង

៤. លោក Michael Weiss គ្រូជម្រើសជាតិឡាវ សញ្ជាតិអាល្លឺម៉ង់

លោក Michael Weiss គ្រូជម្រើសជាតិឡាវ សញ្ជាតិអាល្លឺម៉ង់

. លោក Antoine Hey គ្រូជម្រើជាតិ មីយ៉ាន់ម៉ា សញ្ជាតិអាល្លឺម៉ង់

លោក Antoine Hey គ្រូជម្រើជាតិ មីយ៉ាន់ម៉ា សញ្ជាតិអាល្លឺម៉ង់

៦. លោក Ryu Hirose គ្រូជម្រើសជាតិ កម្ពុជា សញ្ជាតិជប៉ុន

លោក Ryu Hirose គ្រូជម្រើសជាតិ កម្ពុជា សញ្ជាតិជប៉ុន

. លោក Takayuki Nishigaya គ្រូជម្រើសជាតិសិង្ហបុរី សញ្ជាតិជប៉ុន

លោក Takayuki Nishigaya គ្រូជម្រើសជាតិសិង្ហបុរី សញ្ជាតិជប៉ុន

៨. លោក Mario Rivera គ្រូជម្រើសជាតិប្រ៊ុយណេ សញ្ជាតិអេស្ប៉ាញ


៨. លោក Mario Rivera គ្រូជម្រើសជាតិប្រ៊ុយណេ សញ្ជាតិអេស្ប៉ាញ

៩. លោក Josep Ferré គ្រូជម្រើសជាតិហ្វីលីពីន សញ្ជាតិអេស្ប៉ាញ

លោក Josep Ferré គ្រូជម្រើសជាតិហ្វីលីពីន សញ្ជាតិអេស្ប៉ាញ

១០. លោក Mano Polking គ្រូជម្រើសជាតិថៃ សញ្ជាតិអាល្លឺម៉ងកាត់ប្រេស៊ីល

លោក Mano Polking គ្រូជម្រើសជាតិថៃ សញ្ជាតិអាល្លឺម៉ងកាត់ប្រេស៊ីល

តារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖
១. ថៃ ៣ពិន្ទុ
២. ហ្វីលីពីន ៣ពិន្ទុ
៣. ឥណ្ឌូណេស៊ី ៣ពិន្ទុ
៤. កម្ពុជា ៣ពិន្ទុ
៥. ប្រ៊ុយណេ សូន្យពិន្ទុក

តារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖
១. ម៉ាឡេស៊ី ៦ពិន្ទុ
២. វៀតណាម ៣ពិន្ទុ
៣. សិង្ហបុរី ៣ពិន្ទុ
៤. មីយ៉ាន់ម៉ា សូន្យពិន្ទុ
៥. ឡាវ សូន្យពិន្ទុ

ជំនួន២ប្រកួតដំបូងរបស់ក្រុមកម្ពុជា ឈ្នះហ្វីលីពីន៣-២ និងចាញ់ឥណ្ឌូណេស៊ី ២-១។ ប្រកួតបន្ទាប់របស់កម្ពុជា ជួប ប្រ៊ុយណេ ថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ។ កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ ក្នុងពហុកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani៕

Share.