បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា មន្ទីរអង្គភាពពាក់ព័ន្ធនិងស្រុក/ក្រុងត្រូវគ្រប់គ្រោងភ្នំឲ្យបានច្បាស់តើក្រុមហ៊ុនណាខ្លះរំលោភយកដីភ្នំធ្វើកម្មសិទ្ធត្រូវរុះរើជាបន្ទាន់ ដែលលើកឡើងក្នុងកិច្ចប្រជុំបង្កើតគណៈ កម្មការគ្រប់គ្រងភ្នំនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។


ក្នុងកិច្ចប្រជុំដឹកនឹកដោយឯកឧត្តមអភិបាលខេត្ត អ៊ុំ រាត្រី ដែលចូលរួមដោយអភិបាលរងខេត្តនិងស្រុក/ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំបង្កើតគណៈកម្មការគ្រប់គ្រងភ្នំទូរទាំងខេត្តបន្ទាយមានជ័យ ជាពិសេសមន្ទីររ៉ែនិងថាមពលខេត្ត ស្រុក/ក្រុង និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវគ្រប់ភ្នំអោយបានច្បាស់លាស់និងមើលអ្នកធ្វើអាជីវកម្មតើមានច្បាប់ ឬអត់ច្បាប់និងហួសសុពលភាពហើយមិនត្រូវឲ្យសាងសង់ម៉ុង ឬផ្នូរសពលើភ្នំបើមានអោយយកចេញ។


ឯកឧត្តមបានបញ្ជាក់ថា រយៈពេលកន្លងមកមន្ទីរអង្គភាពជំនាញនិងស្រុក/ក្រុងដូចជាការគ្រប់គ្រងភ្នំទូទាំងខេត្តបន្ទាយមានជ័យ ដូចមិនទាន់ច្បាស់លាស់នៅឡើយមានក្រុមហ៊ុនខ្លះគ្មានច្បាប់តែធ្វើអាជីវកម្មកាយដីភ្នំ និងក្រុមហ៊ុនខ្លះទៀតច្បាប់ហួសសុពលភាពនៅបន្តធ្វើអាជីវកម្ម ហើយបោះបង្គោលឡោមព័ទ្ធយកដីភ្នំជាសម្បត្តិរដ្ឋធ្វើកម្មសិទ្ធិល្មើសច្បាប់ទៀត។


ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា៖ក្រោយប្រជុំបង្កើតគណកម្មការគ្រប់គ្រងភ្នំ មន្ទីរជំនាញ និងអង្គភាពពាក់ព័ទ្ធស្រុក/ក្រុង ត្រូវ ចុះពិនិត្យភ្នំក្នុងមូលដ្ឋានរបស់ខ្លួនមានប៉ុន្មាន និងក្រុមហ៊ុនធ្វើអាជីវកម្មមានប៉ុន្មាន តើមានច្បាប់ប៉ុន្មាន និងច្បាប់ហួសសុពលភាពប៉ុន្មានហើយ មានក្រុមហ៊ុនធ្វើអាជីវកម្មណាខ្លះដែលព័ទ្ធយកដីភ្នំយកកម្មសិទ្ធ ដនិងកំណត់អោយបានច្បាស់ច្បាប់គ្រប់គ្រងភ្នំជាសម្បត្តិរដ្ឋ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីចម្រុះខេត្តចុះរុះរើរបងបេតុង និងលួសបន្លារបស់ លោក កូ ណៃ ម្ចាស់កាដ្ឋានកិនថ្មភ្នំធំ ដែលហ៊ុមព័ទ្ធយកដីចំណីភ្នំឬជើងភ្នំពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.