ភ្នំពេញ ៖ បន្ទប់ជួលចំនួន៨បន្ទប់ សង់អំពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ផ្តើមចេញពីទុស្សេខ្សែភ្លើង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សិ្ថតនៅចំណុចភូ​មិក្រាលគោ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទប់ផ្ទះជួលខាងលើ សង់អំពីឈើប្រក់ស័ង្កសី ចំនួន៨បន្ទប់ ក្នុងមួយបន្ទប់ទំហំ៤ម៉ែត្រx៤ម៉ែត្រ ប្រវែងសរុប១៦ម៉ែត្រ ជួបនូវគ្រោះអគ្គិភ័យ ផ្តើមចេញពីទុស្សេខ្សែភ្លើង ឆាបឆេះសន្ធសន្ធៅ ។

ភ្លាមៗត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុងភ្នំពេញ ចំនួន៥គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកការពារភ្លើងឆេះរាល ៕

អត្ថបទ÷ តាតុងសែនជ័យ

Share.