ភ្នំពេញ ៖(update ) គ្រោះអគ្គិភ័យឆាបឆេះបន្ទប់ ផ្ទះ នៅអគារទី៦ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ទទួលរងប៉ះពាល់ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ក្នុងនោះសម្ភារៈក្នុងបន្ទប់អស់ចំនួន១១បន្ទប់ ម៉ូតូឆេះអស់ចំនួន៤០គ្រឿង សម្ភារៈផ្សេងៗជាច្រើនទៀត តែមិនបង្កឲ្យអ្នកណារងរបួស ។

តាមសមត្ថកិច្ចបានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ថា គ្រោះអគ្គិភ័យខាងលើ ភ្លើងឆេះអស់ចំនួន១១បន្ទប់ ជាសំណង់ប្រភេទបេតុង ទំហំ២ម៉ែត្រx៤ម៉ែត្រ សម្ភារៈក្នុងបន្ទប់ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ក្នុងនោះមានម៉ូតូចំនួន៤០គ្រឿង តែមិនបង្កឲ្យអ្នកណារងរបួស ។

ក្នុងប្រតិបត្តិការខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៧គ្រឿង ៖ រថយន្តការិយាល័យអគ្គិភ័យ​ចំនួន២១​គ្រឿង,រថយន្តទីក្រុងអូឡាំព្យាចំនួន០២​គ្រឿង,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១​គ្រឿង ហើយភ្លើងរលត់ទៅវិញនៅវេលាម៉ោង២និង៣០នាទីថ្ងៃដដែល ។

ចំពោះមូលហេតុ ផ្តើមឲ្យកើតគ្រោះអគ្គិភ័យខាងលើ សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ កំពុងធ្វើការស្រាវជ្រាវ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.