បាត់ដំបង៖​ បុរសម្នាក់បានលួចយកដែកបំពង់ទីបរបស់ក្រុមហ៊ុនស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ តែត្រូវបានកម្លាំងផ្នែកជំនាញស្រុកមោងឬស្សីស្រាវជ្រាវឃាត់ខ្លួនអនុវត្តតាមច្បាប់។

នគរបាលស្នងការខេត្តបានឲ្យដឹងថា ករណីលួចដែកបំពង់ទីបខាងលើត្រូវកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវរហូតឃាត់ខ្លួនបាននៅថ្ងៃបន្តបន្ទាប់គ្នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២ ក្រោយជនសង្ស័យធ្វើសកម្មភាពលួចដែកបំពង់ទីបចំនួន ១១ដើមដែលផ្ញើនៅផ្ទះប្រជាពលរដ្ឋត្រង់ចំណុចក្រុមទី ៧ ក្នុងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោង ឫស្សី ខេត្តបាត់ដំបង។

ប្រភពដដែលបញ្ជាក់បន្តថា ក្រោយបញ្ចប់ការកសាងសំណុំរឿងកម្លាំងការិយាល័យជំនាញបានបញ្ជូនជនសង្ស័យទៅកាន់តុលាកាកាល ពីថ្ងៃទី ២៦ ខែធ្នូកន្លងមកនេះដើម្បីសម្រេចវិនិច្ឆ័យទោស។ ជនសង្ស័យមានឈ្មោះពៅ ចំរើន ភេទប្រុស អាយុ ៣៩ឆ្នាំរស់នៅក្នងភូមិ- ឃុំជាមួយគ្នា។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅអនុវត្តច្បាប់។ ចំណែកវត្ថុតាងដែលដកហូតបានមានដែកបំពង់ទីបចំនួន ១១ដេីម ត្រូវប្រគល់ជូនដល់ងតំណាងក្រុមហ៊ុនធ្វើផ្លូវវិញ៕

អត្ថបទ៖ ដំបងក្រញូង

Share.