(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានជូនដំណឹងថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) នៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតមធ្យម។

បើតាមក្រសួងធនធានទឹក ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖១៖ តំបន់ទំនាបកណ្តាលមាន សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។

នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៥-១៩ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C
ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹក និងយប់។

ចំណែកនៅឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ។

ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ព្រមទាំងថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់៕

Share.