បន្ទាយមានជ័យ៖ រថយន្តជនជាតិចិន​ បើកបត់ឆ្លងផ្លូវ ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក់ខ្លិច បណ្តាលឲ្យរបួស២ នាក់ កាលពីវេលាម៉ោង៩.៤០នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចផ្លូវវត្តត្រាច ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2W-3347 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរពីត្បូងទៅជើង បានបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ក៏បុកជាមួយម៉ូតូគ្លិចសេរីចាស់ ពាក់ស្លាកលេខ 1F-7230 ទិលដៅពីជើងទៅត្បូង បើកបរដោយបុរសជាជាងសំណង់២នាក់ បណ្តាលឲ្យអ្នកបើកបរម៉ូតូរបួសស្រាល និងអ្នករួមដំណើរបាក់.ក.ដៃស្តាំ និងក្អួតឈាម ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេ្យភ្លាមៗ ឯម៉ូតូខូចខាតខ្ទេចទាំងស្រុងតែម្តង។

ក្រោយកើតហេតុ នគរបាលចរាចណ៍ក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុរួចទុកឲ្យកាសឲ្យភាគីទាំងពីរចរចារគ្នា ដោយភាគីខាងម្ចាស់រថយន្តជនជាតិចិន ព្រមសងសំណង១.០០០ដុល្លារទៅឲ្យភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឆងកន្លែង​៕

អត្ថបទ៖ ប៉ោយប៉ែត

Share.