ភ្នំពេញ ៖ ផ្ទះអ្នកលក់ដូរគ្រឿងបរិក្ខាអគ្គិសនី និងជួសជុលមួយកន្លែងយុីហោ ម៉េង ហ័ង ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទួលរងគ្គិភ័យឆាបឆេះអុីវ៉ាន់ក្នុងផ្ទះ ដោយសារទុស្សេខ្សែភ្លើង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទី ព្រលប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ផ្អើលពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ តែសំណាងល្អពលរដ្ឋក្បែរខាងជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេល ។

តាមអាជ្ញាធរបានឲ្យដឹងថា ផ្ទះខាងលើ កើតមានករណីទុស្សេខ្សែភ្លើង ឆាបឆេះអុីវ៉ាន់ក្នុងផ្ទះ ផ្អើលអ្នកជិតខាងនាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេល ហើយមានរថយន្តរថយន្តពន្លត់អគ្គិភ័យចេញទៅជួយពិនិត្យជាក់ស្តែង ភ្លើងបានរលត់ទៅវិញ ខូចខាតអុីវ៉ាន់បន្តិចបន្តួច ។

អាជ្ញាធរ សមត្ថកិច្ច អំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ខណៈពេលនេះ អាកាសធាតុ រាំង ខ្យល់ ស្ងួត ជៀសវាងគ្រោះអគ្គិភ័យកើតហេតុ ដោយប្រការណាមួយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.