ភ្នំពេញ៖ រថយន្តម៉ាកJEEPមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា BCN.5886 អ្នកបើកបរស្រវឹងស្រា បើករេពេញផ្លូវ ជ្រុលទៅបុកម៉ូតូកង់បីចំនួន២គ្រឿងជាបន្តបន្ទាប់ រងខូចខាត របួសមនយស្ស៨នាក់ កាលពីវេលាម៉ោង៧និង ៣០ នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកJEEP ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BCN.5886 អ្នកបើកបរស្រវឹងស្រា បើករេពេញផ្លូវ ពីលិចទៅកើត ដល់ចំណុចកើតហេតុបានបុកម៉ូតូកង់បី ពាក់ស្លាកលេខ ភ្នំពេញ 1IF-6466 ជិះគ្នា៥នាក់ ហេីយបន្តជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 1HA-5217 ជិះគ្នា៣នាក់ បណ្ដោយ រងរបួសធ្ងន់ស្រាល ចំនួន៨នាក់ ។

តាមសម្តីអ្នកបើកបរបានឲ្យដឹងថា គាត់ទើបបើកមកពីខេត្តមណ្ឌលគិរី រតនគិរី ធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ១ ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង៣គ្រឿង រួមទាំងអ្នកបើកបររថយន្តផង ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ចែងយកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.