បាត់ដំបង÷ សាច់មងជាង ៤០០០ម៉ែត្រ រួមទាំងឧបករណ៍ខុសច្បាប់ជាច្រើនទៀត ត្រូវបានសមត្ថកិច្ចរឹបអូសពីដែនទឹកបឹងទន្លេសាបតំបន់អភិរក្ស រួចដុតបំផ្លាញចោល។

នគរបាលបានឲ្យដឹងថា យុទ្ធនាការបង្ក្រាបបទល្មើសនេះ ធ្វើឡើងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នៅត្រង់ចំណុចបឹងរហាល អតីតឡូតិ៍នេសាទលេខ៤ ស្ថិតនៅក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចរួមមានសាច់មងប្រវែង ៤,១០០ ម៉ែត្រ, បង្គោលឈេីសម្រាប់ចងសាច់មងចំនួន៣០០ដើម, ក្បាលឡុកចាប់ត្រីចំនួន ១១ឡុក, ឧបករណ៍ឆក់ ដងឆក់ចំនួន ២គ្រឿង ក្រៅពីនេះក៏បានលែងត្រីចំរុះពូជទៅក្នុងបឹងធម្មជាតិវិញសរុបចំនួន ២៥០គីឡូក្រាម។

ចំពោះសម្ភារៈល្មេីសច្បាប់ខាងលើ ត្រូវបានមន្ត្រីជំនាញសម្រេចដុតបំផ្លាញចោលនៅហ្នឹងកន្លែងតែម្តង៕

អត្ថបទ៖ដំបងក្រញូង

Share.