នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសបន្តកិច្ចសន្យារយៈពេល ២ឆ្នាំ បន្ថែមទៀត ជាមួយលោកគ្រូបង្វឹក Oleg Starynskyi បន្ទាប់ពីគ្រូបង្វឹកកាន់សញ្ញាប័ត្រ UEFA A-License រូបនេះបានដឹកនាំក្លិបឈ្នះលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ជាពិសេសគឺទទួលបានជោគជ័យខ្លាំងនារយៈពេល ២ឆ្នាំកន្លងមកនេះ។

លោក Oleg Starynskyi ចូលកាន់តំណែងជាគ្រូបង្វឹកភ្នំពេញក្រោន នៅរដូវកាលឆ្នាំ ២០២០ ដើម្បីជំនួសកៅអីលោក ស៊ុំ វណ្ណា ខណ:នេះគឺជាលើកទី២ ដែលបុរសជនជាតិអ៊ុយក្រែនរូបនេះត្រឡប់មកកាន់ទឹកដី Smart RSN បន្ទាប់ពីលោកធ្លាប់ដឹកនាំក្រុមសិង្ហក្រហមនេះម្ដងកាលពីឆ្នាំ ២០១៦-២០១៧។

លោក Oleg Starynskyi ធ្លាប់ធ្វើការដំបូងនៅភ្នំពេញក្រោន ដំបូងកាលពីដើមឆ្នាំ២០១៦ ក្នុងនាមក្រុមយុវជន U19 មុនក្លិបដំឡើងជាគ្រូបង្គោលក្រុមធំនៅចុងឆ្នាំដដែល។ ឆ្នាំដំបូង ដែលលោកដឹកនាំក្រុមក្នុងលីគឆ្នាំ២០១៧ គឺមិនទាន់បានលទ្ធផលល្អប្រសើរនោះទេ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ប៉ុណ្ណោះ។

ស្នាដៃរបស់លោក Oleg Starynskyi នៅឆ្នាំ២០២២៖
-ឈ្នះពាន Cambodian Super Cup
-ឈ្នះពាន Cambodian League Cup
-ឈ្នះពានលីគកំពូលកម្ពុជា Cambodia Premier League
-ឈ្នះពានគ្រូបង្វិកល្អជាងគេ។

Share.