ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នឹងបេីកការធ្វេីតេស្ដជ្រេីសរេីសយុវជនថ្នាលអាយុក្រោម១៥ឆ្នាំ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ នៅទីលានបាល់ទាត់ Palm Container ខេត្តសៀមរាប។

សម្រាប់ប្អូនៗដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាយុវជនក្លិបអង្គរថាយហ្គឺរ និងក្លាយជាកីឡាករអាជីពនាថ្ងៃអនាគត សូមចូលរួមធ្វេីតេស្ដសមត្ថភាព ដោយគោរពតាមលក្ខខ័ណ្ឌដូចក្នុងខាងក្រោមនេះ។

-យុវជនត្រូវកើតឆ្នាំ ២០០៨, ២០០៩
-ត្រូវភ្ជាប់មកជាមួយ សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ (ចម្លង)
-ត្រូវភ្ជាប់មកជាមួយនឹងកាតចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩

ចំពោះពេលវេលា និងទីតាំងការធ្វើតេស្ត៖
-ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១០:០០នាទីព្រឹក
-ទីតាំង តារាងបាល់ទាត់ Palm Container ខេត្តសៀមរាប។

***សូមមកដល់ម៉ោង ៧:០០នាទីព្រឹក ដើម្បីចុះឈ្មោះ

Share.