សិល្បៈ​ជាតិ​៖ ក្រោយ​ពេល​ប្រកួត​ចប់​នឹង​ទទួល​បាន​តំណែង​រង​លំដាប់​ទី​៥ Fifth Runner Up Miss Grand International 2022 នា​ប្រទេស​ឥណ្ឌូនេស៊ី កញ្ញា​ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការងារ​និង​កើប​ទ្រព្យ​នៅ​ប្រទេស​ថៃ​មួយ​រយៈ​ធំ​។ ជាមួយ​នឹង​ក្ដី​ទន្ទឹង​រងចាំ​វត្តមាន​របស់​កញ្ញា​ត្រលប់​មក​ទឹក​ដី​កំណើត​វិញ​នោះ​ ពេល​នេះ​កញ្ញា​បាន​ប្រកាស​ហើយ​ថា​នឹង​វិល​មក​កាន់​ទឹកដី​កំណើត​នៅ​ដើម​ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​។

​ក្នុង​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការដោយ​ផេក​ Pich Votey Saravody Official បាន​ឱ្យ​ដឹង​ថា​កញ្ញា​នឹង​មក​ដល់​ព្រះ​រាជាណាចក្រ​អច្ឆរិយៈ​នៅថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ វេលាម៉ោង​ ៧និង​៣៥​នាទី​ ប្រសិន​បើ​មិនមាន​បញ្ហាញ​អាកាស​ធាតុ​ឬ​កត្តា​ចាំ​បាច់​ណាមួយ​ដែល​ធ្វើ​ឱ្យយន្តហោះ​ត្រូវ​ពន្យាជើង​ហោះ​ហើរ​នោះ​។

ខាង​ក្រោម​នេះ​គឺជា​សេចក្ដីប្រកាស​ទាំង​ស្រុង​របស់​ផេក​ Pich Votey Saravody Officia :

ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ «ពេជ្រ វត្តីសារ៉ាវឌ្ឍី» Miss Grand Cambodia 2022 និងជា 5th Runner Up Miss Grand International 2022 ឥឡូវនេះនាងខ្ញុំមានគម្រោងនិងឱកាស ធ្វើដំណើរវិលត្រឡប់ទៅកាន់មាតុភូមិវិញនាពេលខាងមុខនេះ បន្ទាប់ពីចំណាយពេលវេលារយៈពេល៣ខែកន្លងមក តំណាងព្រះរាជាណាចក្រកម្ពុជា នៅក្នុងការប្រកួតលើឆាកអន្តរជាតិនិងបំពេញភារកិច្ចមួយចំនួនជាមួយ Miss Grand International Organization ក្នុងនាមជា 5th Runner Up 👑ថ្ងៃនេះនាងខ្ញុំសូមមកធ្វើការបញ្ជាក់ពីព័ត៌មានអំពីការហោះហើរវិលត្រឡប់មកកម្ពុជាវិញ🇰🇭 គឺនាងខ្ញុំវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី02 ខែមករា ឆ្នាំ2023 ។ នៅវេលាម៉ោង 6:25នាទីល្ងាច នាងខ្ញុំនឹងធ្វើការហោះហើរចាកចេញពីទីក្រុងបាងកក អាកាសយាន្តដ្ឋានអន្តរជាតិសុវណ្ណភូមិ មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមកដល់វេលាម៉ោង 7:35នាទីយប់ !! ចង់ប្រាប់ថា នឹកប្រទេសកម្ពុជា នឹកប្រជាជនខ្មែរ នឹកអាហារខ្មែរ នឹកគ្រប់យ៉ាងជាខ្មែរ ចាំជួបគ្នានៅប្រលានទាំងអស់គ្នាណា កំឡុងម៉ោង8យប់ សង្ឃឹមថាបានជួបពុកម៉ែបងប្អូនពិសេសអ្នកគាំទ្រជាទីស្រឡាញ់របស់នាងខ្ញុំ ពីមុនថាចង់អោយគេមកខ្មែរ ឥឡូវគេមកហើយណា ។ អរគុណ🙏
The time has finally come – along wait is over, I will be back to our home country very soon ! Mark your calendar and time everyone, I will arrive in Our Country At The Phnom Penh International airport on Monday 2nd January next year 2023 ! 19.35 Pm in the evening. Let’s come and cheer me at the airport together na . I am really excited and can not wait to meet all of you my beloved Cambodian 🙏Pich Votey Saravody, your 5th runner up Miss Grand International 2022 from Cambodia 🇰🇭

Pich Votey Saravody Official 

ក្រោយ​មាន​សេចក្ដី​ប្រកាស​របស់​តារា​ស្រី​រូប​នេះ​គេ​ឃើញមាន​អ្នកគាំទ្រ​ជា​ច្រើន​បាន​ចូល​មក​សាទរ​ និង អះអាងថា​ពួក​គេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​មក​រងចាំ​ស្វាគមន៍​ ចំពោះ​ការ​វិល​ត្រលប់​មក​ដល់​មាតុប្រទេស​វិញ​របស់​កញ្ញា​ ពេជ្រ វត្តីសារ៉ាវឌ្ឍី​នា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​៕

Share.