ក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League បានបញ្ចប់ការប្រកួតនៅក្នុងថ្ងៃ Boxing Day ទាំង១០គូ ដោយមានការទាត់បញ្ចូលទីគ្នាទៅវិញទៅមករហូតដល់៣៤គ្រាប់ គិតត្រឹមសប្តាហ៍ទី១៦ នាយប់ថ្ងៃព្រហស្បត្តិ៍ ទី២៩ រដូវកាលឆ្នាំ ២០២២/២៣។

ខាងក្រោមនេះគឺលទ្ធផលទាំង១០គូ៖
-Brentford 2-2 Tottenham Hotspur នៅកីឡដ្ឋាន Gtech Community
-Leicester 0-3 Newcastle នៅកីឡដ្ឋាន King Power​
-Everton 1-2 Wolves នៅកីឡដ្ឋាន Goodison Park
-Southampton 1-3 Brighton & Hove Albion
-Crystal Palace 0-3 Fulham នៅកីឡដ្ឋាន Selhurst Park
-Aston Villa 1-3 Liverpool នៅកីឡដ្ឋាន Villa Park
-Arsenal 3-1 West Ham នៅកីឡដ្ឋាន Emirates
-Chelsea 2-0 AFC Bournemouth
-Man Utd 3-0 Nottingham Forest
-Leeds United 1-3 Man City។

គិតត្រឹមសប្តាហ៍ទី១៦ នៃលីគកំពូលអង់គ្លេស ក្រុមកាំភ្លើង Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បន្តឈរកំពូលតារាង ក្រោយឆ្លងកាត់ ១៥ប្រកួត ឈ្នះ១៣ ស្មើ១ និងចាញ់១ មាន៤០ពិន្ទុ, លេខ២ Man City របស់លោក Pep Guardiola ៣៥ពិន្ទុ, លេខ៣ Newcastle United របស់លោក Eddie Howe ៣៣ពិន្ទុ និងលេខ៤ Tottenham Hotspurs របស់លោក Antonio Conte ៣០ពិន្ទុ។

តារាងចំណាត់ថ្នាក់ Premier League៖

កម្មវិធីប្រកួតបន្ទាប់នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣

Share.