នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្លិបបាល់ទាត់បឹងកេត ក្រោមការដឹកនាំរបស់លោក ហៅ សុជាតិ បានប្រកាសនាំចូលសមាជិកថ្មីចំនួន ៣រូប ដើម្បីត្រៀមសម្រាប់ចូលរួមពានរង្វាន់នានានៅឆ្នាំ ២០២៣ ខាងមុខ។

សមាជិកថ្មី៣រូបរបស់បឹងកេត មានដូចជា៖
អ៊ាវ សុវណ្ណរ៉ា
ឃាន់ សុបិន
ហេង សុវណ្ណបញ្ញា។

យ៉ាងណាមិញមុននាំចូលកីឡាករថ្មី៣នាក់ខាងលើ ក្លិបបាល់ទាត់បឹងកេត ក៏បានប្រកាសចែកផ្លូវជាកីឡាករ៣នាក់ផ្សេងទៀតផងដែរ ក្រោយបញ្ចប់លីគកំពូលកម្ពុជារដូវកាល ២០២២ Cambodia Premier League មានដូចខាងក្រោមនេះ៖
-អ្នកចាំទី ហ៊ុល គឹមហ៊ុយ
-ខ្សែការពារ​ សេត រ៉ស៊ីប
-ខ្សែការពារកណ្តាល Taher Jahanbakksh

បឹងកេត បាន​បញ្ចប់​រដូវកាល​ឆ្នាំ​២០២២ នេះ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League ឈរ​លេខ​៤ ក្នុង​តារាង​រួម​ដែល​មាន​សមាជិក​៨ក្រុម ខណៈ​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ក្រុម​នេះ​បាន​ត្រឹម​ជើង​ឯករង និង​ក្នុង​ពានរង្វាន់ Cambodian League Cup 2022 បឹងកេត ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨ក្រុម​ចុងក្រោយ បន្ទាប់​ពី​ចាញ់​វិសាខា ២-០៕

Share.