សិល្បៈ​ជាតិ​៖ Rapper ល្បី​ឈ្មោះ​ ម៉ាន់​ វណ្ណដា បន្ទាប់​ពី​មមាញឹក​​ការងារ​ជា​យូរ​ ពេល​នេះ​មាន​ពេលវេលាអាច​សម្រាក​លម្ហែ​ខួរ​ក្បាល​និង​ជូន​អ្នក​មាន​គុណ​ទៅ​កម្សាន្ត​ចុង​ឆ្នាំ​នា​ខេត្ត​សៀមរាប​។យ៉ាង​ណា​មិញ ​រឿង​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បន្ទាប់​គឺ​​ហ្វេន​ៗ​របស់​តារា​រូប​នេះ​បែរ​ជា​នាំ​គ្នា​សុំ​ខ្លួន​ធ្វើ​ជា​កូន​ប្រសារ​​ម្ដាយ​ឪពុក​របស់​វណ្ណដា​គ្រប់​ៗ​គ្នា​។

កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ​ ម្ចាស់​បទ​ «J+O2» បាន​បង្ហោះសារ​ចែក​រំលែក​នៅ​លើ​ហ្វេស​ប៊ុក​​ពី​ក្ដី​រីករាយ​របស់​ខ្លួន ​ដែល​អាច​ឆ្លៀត​ឱកាស​​ពី​ការងារ​ដ៏​មមាញឹក​ជូន​អ្នក​មាន​គុណ​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​រមណីដ្ឋាន​មួយ​នា​ខេត្ត​សៀម​រាប​។ វណ្ណដា ​បាន​រៀបរាប់​ពី​អារម្មណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​ជូន​ព្រះ​រស់​ដើរ​លេង​កម្សាន្ត បិទទំព័រឆ្នាំ២០២២ 🙏🏻👨‍👩‍👦‍👦❤️រីករាយឆ្លងឆ្នាំថ្មី ២០២៣ ជូនពរពុកម៉ែបងប្អូនទាំងអស់គ្នា សុខសប្បាយ មានសេចក្តីសុខក្នុងក្រុមគ្រួសារ ហេង ហេង សាធុៗៗ 🙏🏻🙏🏻🙏🏻»

ជាមួយ​នឹង​រូបភាព​គ្រួសារ​ដ៏​រីករាយ​នោះ​ គេ​សង្កេត​ឃើញ​ថា​ហ្វេន​ៗ​នារី​ដែល​ជា​អ្នក​គាំទ្រ​​ វណ្ណដា ហាក់​ដូច​ជា​នាំ​គ្នា​សំរុក​ចង់​ធ្វើ​ជា​កូន​ប្រសារ​របស់​ប៉ាម៉ាក់​ វណ្ណដា ខ្លាំង​ ព្រោះ​រាល់​ការ​បញ្ចេញ​មតិនីមួយ​ៗ​សុទ្ធ​តែ​ប្រើពាក្យ​ថា​ ប៉ាម៉ាក់​ក្មេក​មិន​ដាច់​ពីមាត់​។

ក្នុង​នោះ​ត្រយង​សូម​ដក​ស្រង់​នូវ​មតិ​ដែល​បាន​លើក​ឡើង​ដោយ​ហ្វេន​ខ្លះៗ​ដូច​តទៅ​៖ «ប៉ាម៉ាក់ក្មេកចេះសម្តែងទៀត»​ «ប៉ាម៉ាក់ក្មេកខ្ញុំធ្វើម៉េចក៏សមដែរ» «ប៉ាៗកប្លែកស្ងួតណាស់ដែរនឹង» «ប៉ាម៉ាក់ក្មេកខ្ញុំពូកែលេងសើចដូចកូនប្រសារ​ម្ល៉េះ​»​ «ប៉ាក្មេក​និង​ម៉ាក់​​ក្មេក​ជំរាបសួរ​»

Share.