លោក ​ជី សាមឌី គឺ​ជា​មន្រ្តី​អាជ្ញា​កណ្តាល​ FIFA របស់កម្ពុជា ​តែ​ម្នាក់​គត់​ដែរ​ត្រូវ​បាន​ជ្រើស​រើសដោយ​សហព័ន្ធ​បាល់ទាត់​អាស៊ាន សម្រាប់ព្រឹត្តិការណ៏បាល់ទាត់នៅតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 នេះ ជាក់ស្តែងលោកមានវត្តមានក្នុងការប្រកួត រវៀងក្រុមបាល់ទាត់ ជម្រើសជាតិឡាវ ទល់និង សិង្ហបុរី កាលពីថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២២ កន្លងទៅ។

រូបភាព៖ សហព័ន្ធបាល់ទាត់ឡាវ

រំលឹកថា ក្រុម​ជម្រើស​ជាតិ​ឡាវ​ បាន​បើក​ទ្វា​កីឡ​ដ្ឋាន New Laos National ​​ទទួល​ក្រុម​ភ្ញៀវ​សិង្ហបុរី​ នៅ​ទី​ក្រុង​វៀង​ច័ន្ទ​ ប្រទេស​ឡាវ​ ការ​ប្រកួត​ក្នុង​ពូល​ B ដោយ​ក្រុម​ជម្រើស​ជាតិ​ឡាវ ​ចាញ់​ក្រោម​ថ្វីជើង​សិង្ហបុរី ក្នុង​លទ្ធផល ២-០ ក្នុង​ពាន​រង្វាន់​ AFF Mitsubishi Electric Cup 2022។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​ក្រុម​ជម្រើស​ជាតិ​ឡាវ​ ឈរ​នៅ​លេខ​៥​ ក្នុង​តា​រាង​ពូល​ B​ មាន​១​ពិន្ទុ​​ លេង​៤​ប្រកួត​ ស្នើ​១​ និង​ចាញ់​ ៣​ប្រកួត​ ដោយ​របូត​គ្រាប់​បាល់​ចំនួន​ ១៣​គ្រាប់៕

រូបភាព៖ ឡាវ ទល់និងសិង្ហបុរី
Share.