កម្មវិធី​ថ្មី​ «Sunday Drive» ​មាន​ពិធីករ​ ៣​រូប​មាន​ កញ្ញា​ កុសុម៉ា លោកយ៉ារ៉ូ​ និង​លោក​ David គឺ​ជា​កម្មវិធី​ថ្មី​សន្លាង​មួយ​ទៀត​ ដែល​អញ្ជើញ​តារា​កិត្តិយស​មក​​ជជែក​កម្សាន្ត​ដោយ​ធ្វើ​ដំណើរ​តាម​ដង​វិថី​ ដោយ​​ថ្ងៃ​ដំបូង​នេះ​មាន​តារា​កិត្តិយស​ចូលរួម​គឺ​​តារា​ហ្វេសប៊ុក​ល្បី​ លោកPeyPey Dy ។​

សូម​ចុច​អាន​ «ទិវា​គុណ​ឪពុក​» យ៉ារ៉ូ​​ប្រាប់​ថា​ខ្លួន​គ្មាន​ប៉ា​ហៅ​នឹង​គេ​រយៈ​ពេល ​១៥​ឆ្នាំ​ហើយ​!

នៅ​ក្នុង​កម្មវិធី​ «Sunday Drive» ដែល​លោក​ PeyPey Dy ជា​តារា​កិត្តិយស​នោះ ​ភាគ​ច្រើន​គឺ​និយាយ​គ្នា​លេង​សើច​ពី​​ការ​រស់​នៅ​ការងារ​​ផ្សេង​ៗ ស្នេហា​ថ្មោងថ្មី​របស់​ PeyPey Dy និង​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មួយ​រយៈ​ក្រោយ​តារា​រូបនេះ​ចូលចិត្ត​ Live លើ IG ​ព្រមទាំង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​។ ​ ជា​រួម​​សំនួរ​ភាគ​ច្រើន​ជា​សំនួរ​​នាំ​សំណើច​​ ដើម្បី​បង្ក​ជា​បរិយាកាស​រីករាយ​ដល់​អ្នក​ទស្សនា​។

យ៉ាងណា​មិញ​អ្វី​ដែល​យើង​អាច​និយាយ​បាន​ថា​ជា​ Highlight សំខាន់​សម្រាប់​កម្មវិធី​នោះ​គឺ​ តារា​កិត្តិយស​​មួយ​រូប​ដែល​ពិធីករ​ទាំង​៣​បាន​ រំលឹក​តាំង​ពី​ដើម​កម្មវិធី​មក​ថា​នឹង​មក​ Surprise លោក​ PeyPey Dy ដោយ​​មនុស្ស​ម្នាក់​នោះ​​គ្មាន​អ្នក​ណា​ផ្សេង​ក្រៅ​ពី​ កក្កដា​ សុភ័ណ្ឌ​ ​តារា​ Tiktok ធ្លាប់​មាន​សង្គ្រាម​សំដី​ឌឺដង​ ផ្លែផ្កា​គ្នា​​ទៅវិញ​ទៅ​មក​ជាមួយ​នឹង​ PeyPey Dy ​និង​​ម៉ែសេះ​នោះ​ទេ​។​

ចាប់​ពី​នាទី​ទី ​១៣.២៥ គឺ​ជា​​ពេលវេលា​ដែល​កម្មវិធី​បាន​រួម​គ្នា​សាង​នូវ​ការ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ PeyPey Dy ដោយ​ហៅកក្កដា​ សុភ័ណ្ឌ​ មក​ Surprise កណ្ដាល​​ទី​តែ​ម្ដង​។ គ្រាន់តែ​បើក​ភ្នែក​ភ្លាម​ PeyPey Dy ឃើញ​ថា​ជា​​ កក្កដា សុភ័ណ្ឌ​ ក៏​ផ្ទុះ​សង្គ្រាម​សំដី​មួយ​ប្រាវ​ តែ​ត្រូវ​បាន​ពិធីករ​-ពិធីការិនី​ សម្របសម្រួល​បរិយាកាស​បាន​។​

សូម​រំលឹក​ឡើងវិញ​ដែរ​ថា​ «Sunday Drive» ​គឺ​ជា​កម្មវិធី​​អនឡាញ​ ដែល​បញ្ចាំង​លើ​ Platform សំខាន់​ៗ​ចំនួន​ពីរ​គឺ​ Youtube និង Facebook ហើយ​មាន​ Stream (ផ្សាយ) ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ​តាម​រយៈ​ផេក​ Sunday Drive និង​ Channel Sunday Drive ផង​ដែរ៕

សូម​ទស្សនា​កម្មវិធី​ «Sunday Drive» នៅ​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.