ក្រុម​បាល់ទាត់​វេណេហ្ស៊ុយអេឡា និង​អេក្វាឌ័រ បាន​ត្រឹម​ស្មើ​គ្នា ក្នុង​ពូល B នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​​ទ្វីប​អាមេរិក​ខាង​ត្បូង 2021 Copa América ខណៈ​ក្រុម​ជម្រើស​ជាតិ​ប៉េរ៉ូ រក​បាន​៣ពិន្ទុ​ជា​លើក​​ដំបូង នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១​ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

សរុប​លទ្ធផល​ប្រកួត៖
-វេណេហ្ស៊ុយអេឡា ២-២ អេក្វាឌ័រ
-កូឡុំប៊ី ១-២ ប៉េរូ

សម្រាប់​កម្មវិធី​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​អង្គារ ស្អែក​នេះ​មាន៖
-អ៊ុយរុយហ្គាយ Vs ឈីលី ម៉ោង​៤​ព្រឹក
-អាហ្សង់ទីន Vs ប៉ារ៉ាហ្គាយ ម៉ោង​៧ព្រឹក

ព្រឹត្តិការណ៍​នេះ​​មាន​ក្រុម​ចូលរួម​ចំនួន​១០ក្រុម បែងចែក​ជា​២ពូល ​​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១។ ​ពូល A អាហ្សង់ទីន,​ប៉ូឡាវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ។ ក្រុម​ចំណាត់​ថ្នាក់​លេខ១​និង​លេខ២ តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ត្រៀម​ដណ្តើម​ជើង​ឯក​ជា​បន្ត។

អត្ថបទពាក់ព័ន្ធ៖ក្រុម​Messi ឈ្នះ​ក្រុម​Suárez ​នៅ​​Copa América ឡើង​​ឈរ​កំពូល​តារាង​ពូល B ជាមួយ​ឈីលី

ពានរង្វាន់ Copa America រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូលីវី ឈ្នះ​ម្នាក់​១លើក៕

Telegram-Troryorng
Share.