ចម្លែកមែន! ស្រ្តីម្នាក់ដែលមានស្នាមសាក់លើផ្ទៃមុខបានសម្រេចចិត្តលុបសាក់ដោយកាំរស្មីឡាស៊ែរអស់រយៈពេលជាង ៣ឆ្នាំ ក្រោយបែកគ្នាជាមួយសង្សាចាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន MSN នាថ្ងៃ ពុធ ទី ០៤ ខែ មករា ឆ្នាំ ២០២៣។

កាលពី ៥ឆ្នាំមុន កញ្ញា Alyssa Zebrasky វ័យ ៣១ឆ្នាំ ម្នាក់បានសាក់រូប «Day of the Dead» ពេញមុខ គ្រាដែលកំពុងមានទំនាក់ទំនងបែបប្លែកៗជាមួយអតីតដៃគូរបស់នាង (សង្សាចាស់)។

នាង Alyssa មកពីទីក្រុង Cleveland ក្នុងរដ្ឋ Ohio បាននិយាយថា «យើង(នាង ​និង សង្សាចាស់) បាននិយាយជាមួយគ្នា ដោយអតីតមិត្តប្រុសប្រាប់ថា នាងគួរតែសាក់មុខទៅ»។ នាងបន្ដថា «ដំបូងខ្ញុំនិយាយថា ទេ ហើយបន្ទាប់មកគាត់(សង្សាចាស់) តែងតែនិយាយអំពីវា ដោយញុះញុង់ថា វិធីបែបនេះគ្មានអ្នកណាស្រឡាញ់ខ្ញុំទេ និយាយរហូតដល់ខ្ញុំព្រមធ្វើតាមគាត់។

ក្រោយទំនាក់ទំនងរបស់ពួកយើងឈានដល់ផ្លូវបំបែកទើបនាង Alyssa បានលុបស្នាមសាក់ចេញពីមុខ។ នៅពេលមើលរូបភាពចាស់ៗទើបនាងដឹងថា នាងស្រឡាញ់គេពេករហូតភ្លេចគិតពីខ្លួនឯង នៅពេលមើលរូបភាព នាងមានអារម្មណ៍ខកចិត្ត និង ស្ដាយខ្លួនឯង។ នាង Alyssa បាននិយាយថា ប៉ុន្ដែនេះគឺជាការចងចាំមួយថា នាងមិនធ្វើឲ្យរាងកាយគ្មានក្ដីសុខទៀតទេ ហើយត្រូវរៀនស្រឡាញ់ខ្លួនឯងដូចពេលនេះ៕

ប្រភព៖ MSN

Share.