ក្រុមហ្វីលីពីន ដែល​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះពូល A&B ថ្មីៗនេះ

​គិត​ត្រឹម​ពេល​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ស្វែង​រក​ឃើញ​ក្រុម​ជម្រើស​ជាតិ​បាល់​បោះ​បុរស​ចំនួន​១៣​មុន​គេ​ហើយ ដែល​កក់​សំបុត្រ​យន្តហោះ​ទៅ​កាន់​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ជើង​ឯក​បាល់​បោះ​​ប្រចាំ​ទ្វីប​អាស៊ី 2021 FIBA Asia Cup។

ក្រុម​ដែល​មាន​ឈ្មោះ​ឡើង​ដូចជា៖
*ម្ចាស់​ផ្ទះ៖ឥណ្ឌូណេស៊ី
*ពូល A៖ ហ្វីលីពីន និង​កូរ៉េខាងត្បូង
*ពូល B៖ ចិន និង​ជប៉ុន
*ពូល C៖ អូស្ត្រាលី និង​នូវែលហ្សេឡង់
*ពូល D៖ លីបង់ និង​បារ៉ែន
*ពូល E៖ ស៊ីរី និង​អ៊ីរ៉ង់
*ពូល F៖ កាហ្សាក់ស្ថាន និង​​ហ្សកដានី

ដូច្នេះ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ៣ នៅ​តាម​ពូល​នីមួយៗ​ចំនួន​៦ក្រុម​ត្រូវ​បែងចែក​ជា​២ពូល ដោយ​​ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន៣​​ក្រុម​មាន​ឈ្មោះ​ឡើង​ទៅ​បំពេញ​១៦ក្រុម ជាមួយ​ក្រុម​ទាំង​១៣​ដែល​កំពុង​រង់ចាំ។ វគ្គ​ជម្រុះ​នេះ​​គ្រោង​ធ្វើ​នៅ​ខែ​សីហា នៅ​ហ្សាកាតា ផ្ទាល់​តែ​ម្តង មាន​ដូចជា៖
ពូល A៖ ឥណ្ឌូណេស៊ី,តៃវ៉ាន់,ហ្គាម
ពូល B៖ ឥណ្ឌា,​អារ៉ាប៊ីសាអ៊ូឌីត,​ប៉ាឡេស្ទីន

ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប 2021 FIBA Asia Cup នឹង​ប្រកួត​នៅ​ចន្លោះ​ថ្ងៃ​ទី​១៦ ដល់​២៨​ខែ​សីហា ឆ្នាំ​២០២១​ខាង​មុខ ខណៈ​ពាន​នេះ​រៀបចំ​ឡើង​​រាល់២ឆ្នាំ​ម្តង គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦០ មក​ម៉្លេះ ស្រប​ពេល​ក្រុម​​ចិន ឈ្នះ​ជើង​ឯក​បាន​១៦លើក ច្រើន​ជាង​គេ​ ហើយ​ហ្វីលីពីន ឈ្នះ​៥លើក អ៊ីរ៉ង់ ឈ្នះ​៣លើក កូរ៉េខាងត្បូង​និង​ជប៉ុន ឈ្នះ​ម្នាក់​២លើក និង​អូស្រ្ដាលី ឈ្នះ​១លើក ផង​ដែរ៕

Telegram-Troryorng
Share.