ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នឹង​ទ្វាកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុងហ្សាកាតា ដើម្បីទទួល​ក្រុមវៀតណាម ប្រកួត​ជុំទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពាន់រង្វាន់ AFF Mitsubishi Electric Cup 2022 វេលាម៉ោង ៤:៣០នាទីតទៅ។

ខណ:ក្រុមម៉ាឡេស៊ី នឹង​ត្រូវប៉ះថៃ នៅថ្ងៃទី៧ ខែមករា ស្អែកនៅកីឡដ្ឋាន Bukit Jalil National Stadium វេលាម៉ោង ៨:៣០នាទីតទៅ។ ជំនួនក្រុមទាំង ៥ប្រកួតចុងក្រោយក្រុមឥណ្ឌូណេស៊ី​ឈ្នះវៀតណាមម្ដង ស្មើ២ និងចាញ់២។

ជំនួប៥ប្រកួតចុងក្រោយ៖

  • ឥណ្ឌូណេស៊ី ២-១ វៀតណាម ជួបគ្នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ AFF Championship
  • វៀតណាម ២-២ ឥណ្ឌូណេស៊ី ជួបគ្នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ AFF Championship
  • ឥណ្ឌូណេស៊ី ១-៣ វៀតណាម ជួបគ្នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ FIFA World Cup
  • វៀតណាម ៤-០ ឥណ្ឌូណេស៊ី ជួបគ្នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ FIFA World Cup
  • ឥណ្ឌូណេស៊ី ០-០ វៀតណាម ជួបគ្នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ AFF Championship

កាលវិភាគវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ថ្ងៃទី៩ ខែមករា វៀតណាម ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Mỹ Đình National Stadium និងថ្ងៃទី១០ ខែមករា ថៃ ប៉ះ ម៉ាឡេស៊ី នៅកីឡដ្ឋាន Thammasat Stadium៕

Share.