នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ មានភ្លៀងធ្លាក់ខ្លាំងចាប់ពីម៉ោង៥ទាបភ្លឺរហូតមកទល់ពេលថ្ងៃត្រង់នេះនៅតែរលឹមមិនទាន់ដាច់គ្រាប់នៅឡើយ ។

ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងបែបនេះគេសង្កេតឃើញថា តំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ និងតាមភូមិដ្ឋានពលរដ្ឋមួយចំនួនដូចជា ភូមិទួល់ខ្សាច់ ភូមិ២ ភូមិ៣ ភូមិ៥ មានការជន់លិចជាមធ្យម ដែលផ្នែកខ្លះ នៅក្នុងសង្កាត់លេខ១ និងសង្កាត់លេខ៤ ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កន្លងមកនេះខេត្តព្រះសីហនុធ្លាប់រងគ្រោះដោយសារជំនន់ទឹកភ្លៀង និងរហូតដល់មានការបាត់បង់អាយុជីវិតមនុស្សផងដែរ។ បច្ចុប្បន្នសង្កេតឃើញថាស្ថានភាពហាក់មានភាពល្អប្រសើរឡើងវិញជាលំដាប់ បន្ទាប់ពីមានការរៀបចំ ហេដ្ឋារចនាសម្ព័នជាបន្តបន្ទាប់៕

អត្ថបទ៖តោពីរ ក្រុងព្រះសីហនុ

Share.