តារា​ចម្រៀង​សំនៀង​​ផ្អែម​ពីរោះ​​រណ្ដំ​ អ៊ីវ៉ា ​នៅ​ថ្ងៃ​ទី​២១​ ខែ​មិថុនា​ នេះ​បាន​ធ្វើ​ការ​បង្ហោះ​សំណេរ​បែប​ត្រង់ៗ​មិន​បញ្ឆិតបញ្ឆៀង​​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ដែល​លើក​ឡើង​ថា​កញ្ញា​ធ្លាក់​ខ្លួន​​ទើប​បើក​​មក​លក់​បុកល្ហុង​អនឡាញ​ កញ្ញា​ អ៊ីវ៉ា​​ បាន​ឆ្លើយតប​ទៅ​នឹង​អ្នក​​ដែល​បាន​លើក​ឡើង​ខាង​លើ​បែប​​សាមញ្ញ​តែ​ស្ដាប់​ហើយ​ចុក​។​

សូម​ចុច​អាន​ PeyPey Dy ត្រូវ​ កុសម៉ា​ នាំ​មនុស្ស​ពិសេស​ម្នាក់​មក​ Surprise តាម​ផ្លូវ​រហូត​ដល់​គាំង​កណ្ដាល​ទី!

នៅ​ក្នុង​សំណេរ​​របស់​កញ្ញា​ អ៊ីវ៉ា​ ​គឺ​កញ្ញា​បាន​លើក​​យក​​សំនួ​រ​ដែល​ជា​មតិ​លើក​ឡើង​ពាក់ព័ន្ធ​នឹង​​កញ្ញា​ថា​បាន​ធ្លាក់​កូដ​​ទើប​មក​លក់​បុក​ល្ហុង​តាម​អនឡាញ​បែប​នេះ​ មួយ​វិញ​ទៀត​លក់​បុកល្ហុង​បែបនេះ​មិន​ខ្មាស់​គេ​ទេឬ​?​

កញ្ញា​បាន​លើក​ឡើង​ថា​៖ «រក​ស៊ី​គ្មាន​អ្វី​ត្រូវ​ខ្មាស់​នោះ​គេ​ទេ​ សំខាន់​ការ​រកស៊ី​គឺ​អាស្រ័យ​លើ​សច្ចៈ​ទៀង​ត្រង់​ ម្យ៉ាង​ទៀត​កញ្ញា​លក់​តាម​អន​ឡាញ​ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​ជំងឺ​កូវីដ​​នៅ​តែ​បន្ត​រីករាល​ដាល​ មិន​អាច​ឱ្យ​បើក​ហាង​លក់​កើត​។» តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់ដេរ រូប​នេះ​ក៏​បាន​ឆ្លើយ​តប​​ទៀត​ចំពោះ​រឿង​ដែល​គេ​លើក​ឡើង​ថា​កញ្ញា​ធ្លាក់​ខ្លួន​៖ «មិន​មែន​ទាល់​តែ​លក់​ពេជ្រ​ លក់​ឡាន​ លក់​របស់​ថ្លៃៗ​ទើប​ឡូយ​ឆាយ​ មិន​ធ្លាក់​ខ្លួន​ មិន​ធ្លាក់​កូដ​នោះ​ទេ​ ខ្ញុំ​រក​តាម​សមត្ថភាព​ខ្ញុំ​ ខ្ញុំ​មិនមាន​ផង​ មិន​ឱ្យ​ខំយ៉ាង​ម៉េច​…បាន​លុយ​ណា​ចាយ?.. ច្រៀង​ក៏​នៅ​តែ​ច្រៀង​ រកស៊ី​ក៏​រកស៊ី​ ធ្វើ​ការ​ក៏​ធ្វើ​ការ​ អាធំ​ផ្សំ​ដោយ​អាតូច​… »

នៅ​ខាង​ក្រោម​សំណេរ​ខាង​លើ​នេះ​ មាន​អ្នក​គាំទ្រ​កញ្ញា​ អ៊ីវ៉ា​ ជា​ច្រើន​បាន​ចូល​មក​ខមមិន​ និង​លើក​ទឹក​ចិត្ត​ដល់​កញ្ញា​កុំ​ឱ្យ​កញ្ញា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​ដទៃ​ ព្រម​ទាំង​បង្ហាញ​ពី​ការ​គាំទ្រ​កញ្ញា​ពេញ​ទំហឹង​ថែម​ទៀត​ផង​។

Seom Sovannarong: គាំទ្រ អាយដល
នួន រចនា: កុំ​ទៅ​ខ្វល់​ជាមួយ​សម្ដី​ពួក​មនុស្ស​អត់​ប្រយោជន៍​អូន​ សំខាន់​បុកល្ហុង​ប្អូន​បងឆ្ងាញ់​កប់​សេរី​ មិនជឿ​កម្មង់​ញ៉ាំ​ទៅ​បងប្អូន​
Mrr White SD: យី​ខ្មាស់​គេ​យ៉ាង​ម៉េច​??? ចង់​ស្គាល់​អ្នក​និយាយ​ដល់​ហើយ​ រាល់​ថ្ងៃ​គាត់​ដេក​លើ​លុយ​រឺ​យ៉ាង​ណា​
Huy HuyFood: សំនួរ​បែប​ចង់​មើល​ងាយ​ ប៉ុន្តែ​ចំលើយ​ឆ្លើយ​បែប​អ្នក​ថ្លៃថ្នូរ​ នឹង​មាន​តម្លៃ​ពេញលីង​

Telegram-Troryorng

Share.