ក្លិបបាល់ទាត់តោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Graham Potter អស់ឱកាសទៅវគ្គបន្ត នៃពានរង្វាន់ FA Cup រដូវកាល ២០២២/២៣ ក្រោយធ្លាក់ត្រឹមជុំទី៣ បន្ទាប់ពីចាញ់ Manchester City ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Etihad កាលពីរាត្រីថ្ងៃទី០៨ ខែធ្នូ។

បច្ចុប្បន្នកៅអីរបស់លោក Graham Potter កាន់តែក្តៅ ក្រោយដឹកនាំ Chelsea ទទួលលទ្ធផលមិនសូវបានល្អ ជាពិសេសអ្នកគាំទ្រចាប់ផ្តើមបាត់បង់ទំនុកចិត្ត លែងចង់ឲ្យលោកបន្តដឹកនាំនៅ Stamford Bridge ពោលគឺចង់បានលោក Thomas Tuchel ត្រលប់មកវិញ ឬលោក Zidane ជាដើមជំនួស។

ខណ:សមាជិកលីគកំពូលអង់គ្លេស Premier League ដូចជា Everton របស់លោក Lampard ចាញ់ Man United ក្នុងលទ្ធផល ៣-១, Newcastle United ចាញ់ Sheffield Wednesday ២-១, Aston Villa ចាញ់ Stevenage ២-១ ហាលអាវត្រលប់ទៅផ្ទះវិញត្រឹមជុំទី៣។

លទ្ធផលជុំទី៣ នៃពានរង្វាន់ FA Cup រដូវកាល ២០២២/២៣៖


គួរដឹងថាពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៧១ បច្ចុប្បន្នមានអាយុកាល ១៥១ឆ្នាំ ហើយក្រុមដែលឈ្នះពាននេះច្រើនជាងគេគឺ ក្រុមកាំភ្លើងធំ Arsenal សរុប១៤ដង, Man United ១២ដង ខណ: Chelsea, Liverpool និង Tottenham Hotspur ៨ដងដូចគ្នា៕

Share.