កំពង់ធំ÷ នៅថ្ងៃទី០៨ ​ខែមករា ឆ្នាំ២០២៣ខណ្ឌរដ្ឋបាលជលផល កំពង់ធំ សហការជាមួយ ក្រុមការងារប្រចាំការ អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ហួសដែនកំណត់ និងប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ​ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបនេះ ដឹកនាំដោយលោក ចាយ គង់មេង នាយរងខណ្ឌរដ្ឋបាលជលផល និងជាអនុប្រធានក្រុមការងារ ដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលបឹងទន្លេសាប បានចុះរុះរើ កាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទរបាំងសាច់អួនខុសក្រឡានិងលើសប្រវែងនៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួន០៤របាំង ប្រវែង១៥០០ម៉ែត្រ លូសាច់អួនចំនួន១១មាត់ ឡុកសាច់អួនចំនួន០៧ គ្រឿង បង្គោលឈើចំនួន៩៥០ដើមត្រីចាក់ប្រលែងចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ក៏នៅតែបន្ត​ដាក់កំលាំងតាមដានតំបន់ហាមឃាត់បន្តទៀត៕

អត្ថបទ៖​ កំពង់ធំ

Share.