សមត្ថកិច្ចបានប្រទះឃើញសាកសពបុរសជនជាតិចិនម្នាក់ត្រូវបានគេយកមកប្លុងចោល ក្នុងព្រៃមួយកន្លែង ម្តុំឆ្នេរអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពីមានមានសេចក្តីរាយការណ៍ពីពលរដ្ឋប្រាប់សមត្ថកិច្ចមូលដ្ឋានថា គេបានប្រទះឃើញ សពមនុស្សប្រុសម្នាក់ដេកស្លាប់ក្នុងព្រៃ ។

ភ្លាមៗនោះសមត្ថកិច្ចបានចុះការពារទីតាំងកន្លែងដែលប្រទះឃើញសពបុរសជនជាតិចិនខាងលើ និងកំពុងធ្វើការពិនិត្យកោសល្យវិច្ច័យ។រហូតមកដល់យប់ថ្ងៃទី២១ខែមិថុនានេះ សមត្ថកិច្ច ពុំទាន់អាចបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ជនជាតិចចិននោះបាននៅឡើយទេ ៕

អត្តបទ៖តោពីរក្រុងព្រះសីហនុ

Share.