ក្រុមកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បានកក់កៅអីឡើងទៅជុំទី៤ នៃពានរង្វាន់ FA Cup រដូវកាល ២០២២/២៣ ក្រោយយកឈ្នះ Oxford United ៣-០ នៅកីឡដ្ឋាន Kassam Stadium ក្រោមក្រសែលភ្នែកអ្នកគាំទ្រ ១ម៉ឺននាក់ កាលពីរាត្រីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

កាលវិភាគជុំទី៤ នៃពានរង្វាន់ FA Cup ធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣៖
Blackburn Rovers ប៉ះ Forest Green Rovers ឬ Birmingham City
Brighton & Hove Albion ប៉ះ Liverpool ឬ Wolverhampton Wanderers
Derby County ប៉ះ West Ham United
Fulham ប៉ះ Sunderland
Ipswich Town ប៉ះ Burnley
Manchester United ប៉ះ Reading
Preston North ប៉ះ Tottenham Hotspur
Sheffield Wednesday ប៉ះ Fleetwood Town
Southampton ប៉ះ Blackpool
Stoke City ប៉ះ Stevenage
Luton Town ប៉ះ Wigan Athletic
Walsall ប៉ះ Leicester City
Wrexham ប៉ះ Sheffield United
Manchester City ប៉ះ Arsenal
Bristol City ឬ Swansea City vs Chesterfield ប៉ះ West Bromwich Albion
Boreham Wood ឬ Accrington Stanley ប៉ះ Cardiff City ឬ Leeds United​។

ខណ:សមាជិកលីគកំពូលអង់គ្លេស Premier League ដូចជា Everton របស់លោក Lampard ចាញ់ Man United ក្នុងលទ្ធផល ៣-១, Newcastle United ចាញ់ Sheffield Wednesday ២-១, Aston Villa ចាញ់ Stevenage ២-១ ហាលអាវត្រលប់ទៅផ្ទះវិញត្រឹមជុំទី៣។

គួរដឹងថាពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៧១ បច្ចុប្បន្នមានអាយុកាល ១៥១ឆ្នាំ ហើយក្រុមដែលឈ្នះពាននេះច្រើនជាងគេគឺ ក្រុមកាំភ្លើងធំ Arsenal សរុប១៤ដង, Man United ១២ដង ខណ: Chelsea, Liverpool និង Tottenham Hotspur ៨ដងដូចគ្នា៕

Share.