នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០៣២នេះ សហព័ន្ធខែ្មរកីឡាហែលទឹក បានចេញសេចក្ដីជូនដំណឹងដល់ក្រសួង ស្ថាប័ន មន្ទីរ រាជធានី/ខេត្ត សមាគម/ក្លិបកីឡាហែលទឹក ទាំងអស់ឱ្យបានជ្រាបថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន៖
១. ផ្នែកបុរស ៖
– កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ
២. ផ្នែកនារី ៖
– កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ

សម្រាប់ការដាក់ពាក្យសុំចូលរួមប្រកួត គឺត្រូវមកធ្វើការទំនាក់ទំនង នៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក នៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក (អគារខាងជើងអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ) សង្កាត់វាលវង់ ខណ្ឌ៧មករា រាធានីភ្នំពេញ ។ ការឈប់ទទួលពាក្យ គឺនៅថ្ងៃ១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទី៕

Share.