សិល្បៈ​ជាតិ​៖ យោង​តាម​ផេក​ Miss Universe Predictions បាន​បង្ហោះ​កាល​ពី​យប់​ម្សិលមិញ​នេះ​ (១០​ មករា ២០២៣) បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​បវរកញ្ញា​ ឡាវ (Laos) ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាង​គេ​ពី​សំណាក់​ហ្វេន​ៗ​ ខណៈ​ស្រីស្អាត ហង្ស ម៉ានីតា របស់​កម្ពុជា​ឈរ​នៅ​លំដាប់​ទីពីរ​។

ការ​ប្រកួត​កាន់​តែ​ខិត​ជិត​មក​ដល់​មែនទែន​ហើយ​ សម្រាប់​កម្មវិធី​ប្រកួត​សម្រស់​​ពិភពលោក​ Miss Universe លើក​ទី៧១ នា​សហរដ្ឋ​អាមេរិក​។ នៅ​ក្នុង​នោះ​មាន​​រៀបចំ​​បោះ​ឆ្នោត​គាំទ្រ​បវរកញ្ញា​​នៅ​លើ​អាន​ឡាញ​ជា​លទ្ធផល​បវរកញ្ញា​អាស៊ាន​ទាំង​៥​ប្រទេស​​​ជាប់​ក្នុង​ Top5 មាន​ដូច​ជា:

១.បវរកញ្ញា​ឡាវ​ ទទួល​បាន​ពិន្ទុ​ ២១១,១៥០
២.បវរកញ្ញា​កម្ពុជា ទទួល​បាន​ពិន្ទុ​ ១៦៥,៥៤៥
៣.បវរកញ្ញា​ហ្វីលីពីន ទទួល​បាន​ពិន្ទុ​ ៩៩,៤៧៨
៤.បវរកញ្ញា​មីយ៉ាន់ម៉ា ទទួល​បាន​ពិន្ទុ​ ៥៨,០៥៥
៥.បវរកញ្ញា​ថៃ​ ទទួល​បាន​ពិន្ទុ​ ២២,៦៥៥

ចំណែក​ឯ​បវរកញ្ញា​ទាំង​ ១០​រូប​ទៀត​ ដែល​​លេច​ធ្លោមាន​ដូច​ជា:

១.VIETNAM 🇻🇳
២.KYRGYZSTAN 🇰🇬
៣.BELIZE 🇧🇿
៤.SOUTH KOREA
៥.🇰🇷SPAIN 🇪🇸
៦.Nepal 🇳🇵
៧.USA 🇺🇸
៨.Angola 🇦🇴
៩.South America 🇺🇸
១០.Namibia 🇳🇦

បង​ប្អូន​អាច​បន្ត​​ជួយបោះ​ឆ្នោត​ឱ្យ​បវរកញ្ញាតាម​រយៈLink : https://www.facebook.com/media/set/.. ខណៈ​ដែល​ការ​បោះ​ឆ្នោត​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១២ ខែ​មករា វេលា​ម៉ោង​៦​ល្ងាច​ ម៉ោងនៅ New Orleans សហរដ្ឋ​អាមេរិក​៕

ប្រភព៖


Share.