សិល្បៈ​ជាតិ​៖ ក្រោយ​អត់​ទ្រាំ​មិន​តប​ត​មក​ជា​យូរ​ អតីត​បេក្ខនារី​ The Voice Kid Cambodia ចាន់​ ស្រីខួច​ដែល​ពេ​ល​នេះ​ពេញ​រូបពេញ​រាង​ក្រមុំ​ស្ដូក បាន​ចេញ​មក​ប្រតិកម្ម​ចំពោះ​អ្នក​តិះដៀល​និង​រិះគន់​រូប​សម្បត្តិ​របស់​ខ្លួន​ ព្រម​ទាំង​ចេញ​មុខ​ការ​ពារ​និង​លើក​ទឹក​ចិត្ត​ចំពោះ​មនុស្ស​ដែល​រង​សម្ពាធ​​ផ្លូវ​ចិត្ត​ព្រោះ​រូប​សម្បត្តិ​ខាង​ក្រៅ​ផង​ដែរ​។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា តារា​ចម្រៀង​វ័យ​ក្មេង​ ចាន់​ ស្រីខួច​ បាន​បង្ហោះ​សារ​ឆ្លើយ​តប​ចំពោះ​ពាក្យ​សម្ដី​តិះដៀល​និង​រិះគន់​ដែល​ខ្លួន​បាន​ទទួល​កន្លង​មក​ពិសេស​គឺ​រឿង​រូប​សម្រស់​នេះ​ផ្ទាល់​តែ​ម្ដង​។ តារា​ចម្រៀងរូប​នេះ​បាន​លើក​ឡើង​យ៉ាង​វែង​អន្លាយ​ថា​៖​ «អឹម កែ​ច្រមុះ​ ចាក់​ថ្គាម​ ចាក់​ថ្នាំឱ្យ​ស​ បើ​ជ្រុល​ចឹង​មិន​ព្រម​ថា​ខ្ញុំ​ចាប់​ជាតិ​ជា​ថ្មី​​ តាហ្មង​ទៅ??? កាល​នៅ​ខ្មៅ​ដៀល​ខ្ញុំ​ខ្មៅ​ មុខ​ចឹង​ តែង​ខ្លួន​សម្រែចឹង​ ចង់​ធ្វើ​សុទ្ធ​តារា​ ដល់​ពេល​ផ្លាស់​ប្ដូរ​បន្តិច​ មាន​លុយ​ធ្វើ​អីក៏សម​ បាន​បញ្ឈប់​គំនិត​នេះ​ភ្លាម​ បើ​មិន​ចេះ​ស្រលាញ់​ខ្លួនឯងដូច​ដែល​ខ្ញុំ​បាន​ស្រលាញ់ខ្លួន​ខ្ញុំ​ទេ​ កុំនិយាយ​បំបាក់​អ្នក​ដទៃ​ ដើម្បី​ឱ្យ​ខ្លួន​ឯ​ង​មើល​ទៅ​ល្អជាង​គេ​​ ចូរ​បង្កើត​តម្លៃ​ដោយ​ខ្លួន​ឯង​ ហើយ​សូម​បញ្ឈប់​រាល់​ការ​តិះដៀល​អ្នក​ដទៃ​តទៅទៀត។ សូមទោស​តែ​អត់ទ្រាំ​អត់​បាន​មែន​ ហើយមួយទៀត រាល់ការផ្លាស់ប្ដូរសុទ្ធតែមានហេតុនិងផល តែខ្ញុំសូមឈរជាមតិ ក៏ដូចជាផ្ដល់ជាកម្លាំងចិត្តដល់អូនៗនិងបងៗស្រីដែល ត្រូវបានគេមើលងាយនូវរូបសម្រស់ខាងក្រៅដូចដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក (ចូរយកពាក្យមើលងាយទាំងអស់នោះ ហើយផ្លាស់ប្ដូរវាមកជាការស្រឡាញ់ខ្លួនឯងអោយខ្លាំងជាងមុន នៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯង នោះយើងនឹងចេះស្វែងរកវិធីដើម្បីកែប្រែខ្លួនឯងអោយកាន់តែប្រសើរហើយល្អជាងមុនជាមិនខាន) stay positive speak for urself n love urself។

យុវតី​ដ៏​ក្មេង​ខ្ចី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ កញ្ញា​មិន​មែន​ប្រឆាំង​ឬ​ក៏​មិន​ទទួល​ការ​រិះគន់ទេ​ ប៉ុន្តែ​ពេល​ខ្លះ​​បើកចិត្តឱ្យ​ទូលាយស្ដាប់ម្ខាងទៀតគេបកស្រាយហើយយកទៅពិចារណាខ្លះក៏ល្អ អ្នកទាំងអស់គ្នាមិនមែនកើតមកធំតែម្ដងទេ តែងតែឆ្លងកាត់ការលូតលាស់ នឹង វិវត្តន៍ទៅមុខហើយ តែបើសួរថា កាន់តែធំ កាន់តែចាស់គ្មានភាពរីកចម្រើនអីសោះ ដែលសួរខ្លួនឯងទេថា មានអ្វីថ្មីសម្រាប់ជីវិត ហើយរឺនៅ? ដូចដែលបាននិយាយ post នេះគ្រាន់តែចង់ផ្ដល់ជាកម្លាំងចិត្ត ដល់បងៗអូនៗនារី ដែលកំពុងតែមានសម្ពាធពីការជាន់ឈ្លីនូវរូបរាង ដូចដែលខ្ញុំធ្លាប់បានឆ្លងកាត់ប៉ុណ្ណឹងឯង ចឹងឈប់ស្អប់ខ្លួនឯង ឈប់បន្ទោសខ្លួនឯង យើងម្នាក់ៗសុទ្ធតែមានភាពស្រស់ស្អាតរៀងខ្លួន ចឹងចូរស្រឡាញ់ខ្លួនឯងអោយបានច្រើន។

ការ​ប្រែ​ប្រួល​រូប​រាង​របស់​ស្រីខួច មិនមាន​អ្វី​ចម្លែក​នោះ​ឡើយ​ ព្រោះ​បើ​រំលឹក​កាល​ពី​៥​ឆ្នាំ​មុ​ន​សម័យ​ចូល​ប្រឡង​ ប្អូន​ស្រី​គ្រាន់​តែ​ជា​កុមារី​វ័យ​១២​ឆ្នាំ​មួយ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅពេល​នេះ​ប្អូន​មាន​វ័យ​១៧​ឆ្នាំ​គឺជា​បុប្ផា​ក្រពុំមួយ​ទង​ រួម​ផ្សំ​​នឹង​ការ​ចេះ​ថែទាំសម្អាត​ខ្លួន​និង​តុបតែង​ខ្លួន​ទៀត​ រឿង​អី​មិន​ប្រែប្រួល​នោះ​។ ក្រោ​ពី​សំបុត្រ​ស្បែក​ភ្លឺ​ស​ជាង​មុន​ហើយ​នោះ​ ស្រីខួច​បាន​រំលេច​ឱ្យ​ដឹង​ដែរ​ថាខ្លួន​បាន​ពត់​ធ្មេញ​រយៈ​ពេញ​៣​ឆ្នាំ​ទើប​ដោះ​ដែក​ចេញ​ ដូច្នេះ​ទម្រង់​មុខ​ក៏​មាន​ការ​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ​។

ពាក្យ​ដ៏​មាន​ន័យ​កើត​ចេញ​ពី​បទ​ពិសោធ​​ដែល​ខ្លួន​បាន​ជួប​ផ្ទាល់​នេះ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ពិសេស​អ្នក​គាំទ្រ​ប្អូន​ស្រី​បង្ហាញ​នូវ​ការ​សាទរ​និង​យល់​ស្រប​ចំពោះ​អ្វី​ដែល​ប្អូន​ស្រី​បាន​លើក​ឡើង​ ជា​ពិសេស​ប្អូន​ស្រី​ក៏​ទទួល​បាន​ការសរសើរ​ច្រើន​ផង​ដែរ​ថានៅ​ក្មេង​ពិត​តែ​មាន​គំនិត​ចេះគិត​គូរ​បាន​វែង​ឆ្ងាយ​និង​ម៉ត់ចត់​គួរ​ឱ្យ​គោរព។

សារ​អប់​រំ​និង​លើក​ទឹក​ចិត្ត​របស់​​ ចាន់​ ស្រីខួច ​ពិត​ជា​មាន​សារៈសំខាន់ណាស់​សម្រាប់​មនុស្ស​ដែល​កំពុង​តែ​បាក់ទឹក​ចិត្ត​ ព្រោះ​តែ​រង​សម្ពាធ​ផ្លូវ​ចិត្ត​ និង​អស់សង្ឃឹម​ចំពោះ​រូបរាង​ខាង​ក្រៅ​របស់​ខ្លួន​។ មនុស្ស​គ្រប់​​យើង​ម្នាក់​ សុទ្ធ​តែ​មាន​រូប​សម្បត្តិ​ស្អាត​ទាំង​អស់​ សំខាន់​គឺ​លើ​ការ​ចេះ​តុបតែង​លម្អរ​ខ្លួន​បន្ថែម​ទៀត​ប៉ុណ្ណោះ​។ រឿង​តិះដៀល​ និង​មើល​​ងាយ​លើ​រូប​សម្បត្តិ​ដទៃ​នេះ​កំពុង​តែ​ជា​ប្រធាន​បទ​ក្ដៅ​មួយ​ដែល​អាណាព្យាបាល​ និង​សាលា​រៀ​ន​ជា​ថ្នាល​បណ្ដុះ​ទំពាំង​ស្នង​ឬស្សី​មាន​ការ​គិត​គូរ​និង​យក​ចិតុត​ទុកដាក់​ ព្រោះ​យុវជន​ទាំង​អស់​គឺជា​សសរទ្រូង​ដ៏​រឹងមាំ​សម្រាប់​ប្រទេស​ជា​ពេល​ខាង​មុខ​៕

Share.