សិល្បៈជាតិ៖ តាំងពីចាប់ដៃជាតារាចម្រៀងរ៉េបកុងត្រាជាមួយផលិតកម្មបារមីអស់រយៈពេល ៤ឆ្នាំមកនេះ ម៉ាន់ វណ្ណដា ហាក់មានទីផ្សារសិល្បៈខ្លាំងសន្ធឹក។ ក្នុងនោះលោកទទួលបានឱកាសក្ដោបបានតំណែងជា Brand​ Ambassador​ ក្រុមហ៊ុន​ល្បី​ៗ​បាន​ច្រើន​បំផុត​ បើធៀបជាមួយតារាចម្រៀងរ៉េបរូបសង្ហាដទៃទៀត។

តាំងពីឆ្នាំ ២០១៩ មក វណ្ណដា បានធ្វើជាអ្នកជំរុញទីផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនល្បីៗធំចំនួន៧ និងឆ្នាំថ្មីនេះថែមមួយក្រុមហ៊ុនទៀត ដូចជា 1.Cellcard 2.Hanuman 3.Beer Boxing Cambodia 4.Ten11 5.Vivo 6.Food Panda 7.Klassy Watches និង 8.Coca-Cola ។ ភាពជោគជ័យរបស់តារាចម្រៀងរ៉េបរូបនេះ បានបង្ហាញពីសក្កានុពលដ៏ខ្លាំងក្លាក្នុងការប្រមូលចំណូលឱ្យក្រុមហ៊ុនដែលខ្លួនកំពុងជ្រក។

ទន្ទឹមនឹងមានភាពជោគជ័យខ្ពស់ វណ្ណដា ធ្លាប់លើកឡើងពីមហិច្ឆតារបស់ខ្លួនជាមួយសារព័ត៌មានថៃថា «ការតាំងចិត្តធ្វើការ កុំធ្វើខ្លួនឱ្យមាន Ego ខ្ពស់ គោរពមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួន អ្នកត្រូវតែឆ្លងកាត់ពេលវេលាដ៏លំបាក ប្រសិនបើអ្នកចង់ក្លាយជាមនុស្សអស្ចារ្យ អ្នកត្រូវឆ្លងកាត់អ្វីជាច្រើន ខ្ញុំព្យាយាមអស់ពីកាយចិត្តឱ្យយតន្ត្រី ស្ទើរគ្រប់ពេលវេលា (២៤ម៉ោងក្នុង១សប្តាហ៍) ផ្តោតលើតន្ត្រី ខ្ញុំគ្រាន់តែព្យាយាមប្រគល់ចម្រៀងល្អៗឲ្យអ្នកស្តាប់ បំផុតគំនិត លើកទឹកចិត្តពួកគេ មិនមែនធ្វើតាមបែបខ្ញុំ តែជាខ្លួនរបស់ខ្លួនឯង»។

ដូចពាក្យចាស់លោកពោលថា ចេះប្រាកដប្រាក់រត់តាមហៅ ខាងលើនេះស្ដែងឱ្យឃើញបទពិសោធន៍ និងមេរៀនជីវិតពិតរបស់តារាចម្រៀង,Rapper, Producer, Song Writer គឺលោក ម៉ាន់ វណ្ណដា។ ការសម្រេចក្ដីសុបិនដែលខ្លួនស្រឡាញ់ចូលចិត្ត សូមអ្នកកុំរុញរាកុំខ្លាចនឹងធ្វើវាឱ្យក្លាយជាការពិត ត្រូវហ៊ានតស៊ូដើម្បីសម្រេចការងារច្បាស់លាស់ទៅតាមគោលដៅដែលយើងចង់បាន ទើបជាការប្រសើរ៕

Share.