បាត់ដំបង៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងអាប៉ោង ឃាត់ខ្លួនអ្នកប្រព្រឹត្តបានចំនួន ០៨នាក់បញ្ជូនទៅសាលាដំបូងខេត្ត។

លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានប្រាប់ឲ្យដឹងថា÷ ក្រោម ការណែនាំ និងបញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ទីតាំងភូមិ ច្រាបក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ដំបង លោកបានដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការ ជាមួយ តំណាង អយ្យការ ផងដែរបានចុះបង្ក្រាប កករណីល្បែងស៊ីសង អា ប៉ោង ០១ ករណី ដដោយក្នុងនោះនាំខ្លួនអ្នកលេងបានសរុបចំនួន ០៨ នាក់មក កាន់ ស្នងការដ្ឋាន ។

អ្នកពាក់ព័ន្ធបទល្មើសលួចលេងល្បែងស៊ីសងនេះភាគច្រើនមានអាយុពី ៤២ ដល់ ៧០ឆ្នាំ និងមានទីលំនៅក្នុងស្រុកបាណន់ ស្រុកថ្មគោល និងក្រុងបាត់ដំបង ទាំងអស់គ្នាខាងលើសមត្ថកិច្ចជំនាញគ្រោងនិងបញ្ជូនទៅតុលាកានៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣នេះ។

វត្ថុតាងដែលដកហូតបានរួមមាន: កម្រាលកៅស៊ូសម្រាប់ក្រាលមួយផ្ទាំង គគម្របផ្តឹល ជ័រ ចាន ទ្ទ្របាញើអាប៉ោមួយ រួមទាំងសម្ភារ:ផ្សេងៗមួយចំនួនទៀត៕

អត្ថបទ ៖ ដំបងក្រញូង

Share.