ពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជា AFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ហើយក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តងចាប់ពីឆ្នាំ២០០៧មក និងចុងក្រោយចាប់ពីឆ្នាំ២០២២តទៅ ប្រើឈ្មោះជា AFF Mitsubishi Electric Cup វិញម្តង។

ខាងក្រោម​នេះគឺជា​ជំនួបប៉ះគ្នា​នៅវគ្គផ្ដាច់ព្រ័ត្រ ចាប់​តាំង​ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០២០៖

ឆ្នាំ១៩៩៦ ថ្ងៃ ប៉ះ ម៉ាឡេស៊ី (ថៃជើងឯក)

ឆ្នាំ១៩៩៨ សិង្ហបុរី ប៉ះ វៀតណាម (សិង្ហបុរីជើងឯក)


ឆ្នាំ២០០០ ថៃ ប៉ះ ឥណ្ឌូណេស៊ី (ថៃជើងឯក)


ឆ្នាំ២០០៤ សិង្ហបុរី ប៉ះ ឥណ្ឌូណេស៊ី (សិង្ហបុរីជើងឯក)


ឆ្នាំ២០០៧ សិង្ហបុរី ប៉ះ ថៃ (សិង្ហបុរីជើងឯក)


ឆ្នាំ២០០៨ វៀតណាម ប៉ះ ថៃ (វៀតណាមជើងឯក)

ឆ្នាំ២០១០ ម៉ាឡេស៊ី ប៉ះ ឥណ្ឌូណេស៊ី (ម៉ាឡេស៊ីជើងឯក)


ឆ្នាំ២០១២ សិង្ហបុរី ប៉ះ ថៃ (សិង្ហបុរីជើងឯក)


ឆ្នាំ២០១៤ ថៃ ប៉ះ ម៉ាឡេស៊ី (ថៃជើងឯក)


ឆ្នាំ២០១៦ ថៃ ប៉ះ ឥណ្ឌូណេស៊ី (ថៃជើងឯក)


ឆ្នាំ២០១៨ វៀតណាម ប៉ះ ម៉ាឡេស៊ី (វៀតណាមជើងឯក)

ឆ្នាំ២០២០ ថៃ ប៉ះ ឥណ្ឌូណេស៊ី (ថៃជើងឯក)

ខណ:ឆ្នាំ២០២២នេះ ក្រុមថៃ ប៉ះ ជាមួយ​វៀតណាម ដោយការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុម​ទាំងពីរ នឹងធ្វើឡើងពីរជើងដោយជើងទីមួយនៅទឹកដីវៀតណាម នៅកីឡដ្ឋាន My Dinh ថ្ងៃទី១៣ ខែមករា និងជើងទីពីរនៅទឹកដីថៃ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋាន Thammasat។

ថៃជាក្រុមដែល​មានកំណត់ត្រា​ច្រើន​ជាង​គេ​បំផុតបានឡើងដល់វគ្គផ្ដាច់​ព្រ័ត្រ​បើប្រៀប​ទៅ​ក្រុម​ដទៃទៀត​ក្នុងតំបន់អាស៊ាន ៩លើកកន្លង​មក ឈ្នះ៦ ចាញ់៣។ ខណ:វៀតណាម​ឡើង​ទៅវគ្គ​ផ្តាច់​ព្រ័ត្រនេះជាលើកទី៤ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ៣លើកកន្លង​មក ឈ្នះ២ ចាញ់១៕

Share.