កំពង់ធំ÷ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត ជាប្រធានក្រុមការងារ បានដឹកនាំកម្លាំងប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ។

ក្នុងនោះកម្លាំងចម្រុះបានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុច ខ្សាច់ពូនភ្នំ ចុងអូរគន្លងតាឈុន កន្លុកបាយក្អែក និងសាមពាង  ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះ.ឯកឧត្តម  អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការណ៍ដោយទទួលបានលទ្ធផល គឺបង្ករសំណុំរឿងបានចំនួន០១ករណីគឺ បានរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន១០របាំង.មាន ប្រវែង៣០០០ម៉ែត្រ ឡុកចំនួន៣០គ្រឿង លប/លូចំនួន ៣០មាត់ បង្គោលចំនួន២០០០ដើម ចាក់លែងត្រីស្រស់ចម្រុះចំនួន៦០គីឡូក្រាមចូលទន្លេវិញ។

 ឯកឧត្តម ក៏បានចុះផ្សព្វផ្សាយ និងអប់រំដល់បងប្អូនប្រជានេសាទចំនួន ៥០គ្រួសារ ដើម្បីកុំឲ្យគាត់នេសាទហួសដែនកំណត់ និងការប្រើប្រាស់ឧបករណ៍នេសាទឧជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងការចូលរួមចំណែករក្សាពូជត្រីនៅបឹងទន្លេសាបឲ្យបានគង់វង្ស។

ជាមួយគ្នានោះដែរឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជានេសាទបន្ថែមប្រសិនជាមានឧបករណ៍នេសាទដែលកំពុងនេសាទនៅតំបន់ណាមួយ សូមបងប្អូនប្រជានេសាទចុះរុះរើដោយខ្លួនឯងផ្ទាល់៕

អត្ថបទ៖ កំពង់ធំ

Share.