សិល្បៈអន្តរជាតិ៖ នៅពេលថ្មីៗនេះ Chinatimes បានចេញការផ្សព្វផ្សាយមកថា នារីជនជាតិតៃវ៉ាន់ជា​ណេត​អាយដល​ដ៏ល្បីល្បាញ Cup E ឈ្មោះ ផាន យួន បានបាត់បង់ជីវិតក្នុងវ័យ ២៥ឆ្នាំ នៅពេលជាប់ឃុំខ្លួននៅប្រទេសកាណាដា។

នៅអំឡុងពេលឆ្នាំ ២០២១ ផាន យួន ត្រូវបានចាប់ឃុំខ្លួនដោយកងកម្លាំងបង្គាប់ការទី៤ នៃការិយាល័យឧក្រិដ្ឋកម្មពាក់ព័ន្ធជាមួយករណីឆ្លងដែនកញ្ឆាខុសច្បាស់ ដោយបញ្ជាក់ថា នាងមានជាប់ការពាក់ព័ន្ធ​ក្រុម​លក់កញ្ឆានិងលក់ផលិតផលតាមរយៈ Telegram លួចលាក់មុនពេលឆ្លងដែនទៅសហរដ្ឋអាមេរិក។ បន្ទាប់មកនាងត្រូវបានដោះលែង ហើយប៉ូលិសជំនាញ​បាន​បង្ហោះ​តាម​ហ្វេស​ប៊ុកបញ្ជាក់ការដោះលែងនាង ដើម្បីជាការតបតចំពោះការផ្សាយចចាមអារ៉ាមរបស់សារព័ត៌មានតៃវ៉ាន់ ដែលចោទប្រកាន់ថា បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះនារីល្បីរូបនេះ។

បន្ទាប់នោះមក ផាន យ័ន ក៏បានបាត់មុខតាំងពីអំឡុងខែសីហា ឆ្នាំ ២០២១ ប៉ុន្តែក្រោយមកនេះក៏មានការទម្លាយដំណឹងមកថា ណេតអាយដល Cup E រូបនេះ បាត់បង់ជីវិតនៅក្នុងមន្ទីរឃុំខ្លួននៅប្រទេសកាណាដាបាត់ទៅហើយ។ មូលហេតុដែលធ្វើឱ្យនាងបាត់បង់ជីវិតនៅតែអាថ៌កំបាំងមិនច្បាស់លាស់ ប៉ុន្តែមនុស្សជិតស្និទ្ធជាមួយនាងបានគ្នាបង្ហោះប្រយោគសោកស្ដាយនិងកាន់ទុក្ខចំពោះការបាត់បង់រូបនេះពីលោកនេះ។ យ៉ាងណាមិញ មានការផ្សព្វផ្សាយមួយអះអាងថា ប្អូនស្រីរបស់ ផាន យួន បានប្រាប់ទៅមិត្តរបស់នាងថា បងស្រីនាងបានបាត់បង់ជិវិតនៅប្រទេសកាណាដាពិតមែន និងបានរៀបចំកម្មវិធីបុណ្យស្ងាត់ៗទៀតផង។

តាមប៉ូលិសកាណាដាបានចេញមកបកស្រាយថា ផាន យួន គឺបានបាត់បង់ជីវិតពិតមែន ដោយនាងបានរត់គេចពីប៉ូលិសអន្តោប្រវេសន៍កាណាដាពីបទ ស្នាក់នៅលើសម៉ោងកំណត់ ហើយនាងត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរបស់ប្រទេសកាណាដា ដើម្បីរង់ចាំនិរទេសខ្លួនមកកាន់តៃវ៉ាន់មក។ ប៉ុន្តែនាងបានដាច់ខ្យល់មុនពេលកំណត់ ហើយព័ត៌មានល្អិតពីបញ្ហានេះនៅមិនទាន់មានការផ្សព្វផ្សាយបន្ថែមនៅឡើយ៕

Share.