ក្រុមជម្រើសជាតិវៀតណាម បានប្រកួតស្មើ ២-២ ជាមួយថៃ នៅវគ្គផ្តាច់ព្រ័ត្រ AFF Mitsubishi Electric Cup 2022 ជើងទី១ ក្នុងកីឡដ្ឋាន My Dinh ទីក្រុងហានណូយ ប្រទេសវៀតណាម នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ខណ:កីឡាករ Poramet Arjvirai របស់ក្រុមជម្រើសជាតិថៃ គឺជាកីឡាករដំបូងគេបង្អស់ដែលអាចស៊ុតបញ្ចូលទីអ្នកចាំទី Dang Van Lam របស់ក្រុមជម្រើសជាតិវៀតណាម ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022។

កីឡាករ Poramet Arjvirai

ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់លោក Park Hang-seo ជាក្រុមតែ​មួយ​គត់​ដែល​ឆ្លងកាត់ ៦ប្រកួត ដោយគ្មាន​ក្រុម​ណា​ស៊ុត​ចូល​ទីសម្បី១គ្រាប់ និងស៊ុតចូល​គូប្រកួតបាន១៤គ្រាប់។

វគ្គជម្រុះក្នុងពូល៖
ប្រកួតទី១ ឈ្នះឡាវក្នុងលទ្ធផល ៦-០
ប្រកួតទី២ ឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០
ប្រកួតទី៣ ស្មើជាមួយសិង្ហបុរី ០-០
ប្រកួតទី៤ ឈ្នះមីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣-០

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖
ជើងទី១ ស្មើជាមួយឥណ្ឌូណេស៊ី ០-០
ជើងទី២ ឈ្នះឥណ្ឌូណេស៊ី ក្នុងលទ្ធផល ២-០

***វគ្គផ្តាច់ព្រ័ត្រ៖
ជើងទី១ ស្មើជាមួយថៃ ២-២
របូត២គ្រាប់ស៊ុតដោយកីឡាករ Poramet Arjvirai និង Sarach Yooyen

សម្រាប់ជើងទី២ ក្រុមជម្រើសជាតិថៃ ត្រូវបើកទ្វារកីឡដ្ឋាន Thammasat វិញ ទទួលជើងខ្លាំងវៀតណាម ជើទី២ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីយប់ ដើម្បីកាត់សេចក្តីថា ក្រុមណានឹងក្លាយជាម្ចាស់ជើងឯក៕

Share.