ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor បានប្រកាសខ្សែប្រយុទ្ធថ្មី ណារ៉ុង កក្កដា អតីតកីឡាកររបស់ Tiffy Army FC និងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ។

ណារ៉ុង កក្កដា គឺកីឡាករទី៣ ដែលព្រះខ័នរាជស្វាយរៀងនាំចូល បន្ទាប់ពីខ្សែបម្រើ គួច ដានី ផ្លាស់ពីណាហ្គាវើលដ៍ និងខ្សែការពារស្លាប សេត រ៉ស៊ីប ពីបឹងកេត ដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់នានានៅឆ្នាំ ២០២៣ នេះ។

ក្រៅពីនេះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសចែកផ្លូវជាមួយកីឡាករខ្មែរចំនួន​បួនរូបមានដូចជា៖ ឃៀង ម៉េងហួរ រស់ គង់សំរេច ត្រាយ វិចិត្រ និង ឡុង ភារ៉ាត់​។

ក៏ដូចជាការចាកចេញរបស់គ្រូជំនួយសញ្ជាតិអេស្ប៉ាញ លោក Oriol Segura បន្ទាប់ពីមានការយល់ព្រមទាំងសងខាង រួមទាំងខ្សែប្រយុទ្ធស្លាប ម៉ុន វ៉ាន់ដា និងអ្នកចាំទី លី សុម៉េត។

ជាពិសេសខ្សែប្រយុទ្ធអេស្ប៉ាញ Victor Blasco និងអ្នកចាំទី អ៊ុំ សេរីរ័ត្ន ក្រោយកិច្ចសន្យាខ្ចីជើងពីក្លិប Tiffy Army FC ចំនួន១រដូវកាលត្រូវបានបញ្ចប់៕

Share.